សន្តិសុខសង្គម
មន្ត្រីនគរបាលម្នាក់ចង ក សម្លាប់ខ្លួនក្នុងផ្ទះសំណាក់ រហូតធំក្លិនស្អុយទើបដឹង
មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញម្នាក់បានចងកសម្លាប់ខ្លួននៅក្នុងផ្ទះសំណាក់ តារាពេជ្រ រហូតដល់ហើមស្អុយទើបដឹង។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង០៩និង៤០នាទីព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នៅចំណុចបន្ទប់លេខ២០៥ ជាន់ទី២ នៃផ្ទះសំណាក់ តារាពេជ្រ ដែលមានទីតាំងផ្ទះលេខ១០A ផ្លូវលេខ២៤៣ ភូមិ២ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ស៊ិន រតនៈ ភេទប្រុស អាយុ៣៩ឆ្នាំ មានមុខរបរជាមន្ត្រីនគរបាលជាតិ ឋានន្តរស័ក្តិអនុសេនីយ៍ឯក បម្រើការនៅ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានទីលំនៅភូមិស្គុល ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា មន្ត្រីនគរបាលរូបនោះចងកសម្លាប់ខ្លួននឹងកន្សែងពោះគោចំនួនពីរ(ចងត គ្នា)ដោយជាប់ទៅនឹងចម្រឹងដែកបង្អួចបន្ទប់ផ្ទះសំណាក់ហើយបានស្លាប់បាត់បង់ជីវិតរហូតដល់ហើមស្អុយ បន្ទាប់ពីទៅជួលផ្ទះសំណាក់ស្នាក់នៅបានចំនួន ៤យប់។
យោងតាមព័ត៌មានឲ្យដឹងថា មន្ត្រីនគរបាលរូបនោះ បានទៅជួលផ្ទះសំណាក់ខាងលើស្នាក់នៅវេលាយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ដោយមានយួរស្រាបៀរចំនួន៦កំប៉ុង និងសាច់១ប្រអប់។ បន្ទាប់ពីស្នាក់នៅអស់រយៈពេល៤យប់គេពុំឃើញមន្ត្រីនគរបាលរូបនោះចាកចេញពីបន្ទប់ឡើយ។ លុះនៅវេលាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ បុគ្គលិកផ្ទះសំណាក់ធំស្អុយក៏មានការសង្ស័យដើររក និងទៅគោះទ្វារបន្ទប់ស្រែកហៅមិនឃើញឆ្លើយតបក៏បាននាំគ្នាគាស់ទ្វារចូលមើលស្រាប់តែឃើញជនរងគ្រោះចងក សម្លាប់ខ្លួន ហើមស្អុយទៅហើយ។ បន្ទាប់ពីភ្ញាក់ផ្អើលម្ចាស់ផ្ទះសំណាក់ក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះទៅត្រួតពិនិត្យសព។

ទោះបីជាយ៉ាងណាគេពុំដឹងថា បុរសរូបនោះមានវិបត្តិអ្វីនោះទេបានជាគិតខ្លីចងកសម្លាប់ខ្លួនបែបនេះ។ តាមការត្រួតពិនិត្យនៅកន្លែងកើតហេតុ និងសាកសពលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ បានសន្និដ្ឋានថា មន្ត្រីនគរបាលរូបនោះ ស្លាប់ដោយចង ក ធ្វើអត្តឃាត។ សពត្រូវបានសមត្ថកិច្ចបញ្ជូនទៅតម្កល់នៅឈាបនដ្ឋាន វត្តតាំងកសាងខាងត្បូងដើម្បីរង់ចាំសាច់ញាតិ៕
អត្ថបទ៖ សុខា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


