សន្តិសុខសង្គម
បុរសម្នាក់ស្រវឹងស្រា វាយប្រពន្ធហើយ ត្រូវប្រពន្ធចុះចោល តូចចិត្តរត់ទៅចង.ក
ឧត្តរមានជ័យ ៖ មានហេតុការណ៍ មួយបង្កឡើងដោយសារបុរសម្នាក់មានវ័យជិត៥០ឆ្នាំសង្ស័យមានវិបត្តិនៅក្នុងគ្រួសារបានចង.កបញ្ចប់ជីវិតនៅក្រោមដើមស្វាយ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងព្រឹកតែម្តងដែលករណីនេះបានកើតឡើងស្ថិតនៅចម្ការស្វាយចន្ទីមួយកន្លែងក្នុងភូមិឆ្អើម សង្កាត់សំរោង ក្រុងសំរោងខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃ ទី១៣ខែ កុម្ភៈឆ្នាំ២០២៤នេះ។
ប្រភពពីលោកគួចលី ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើបានបញ្ជាក់ប្រាប់ឱ្យដឹងថា កាលពីល្ងាចមិញនេះ ជនរងគ្រោះដែលគេស្គាល់ឈ្មោះថា ញ៉ាញ់រ៉ា ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរជាយោធារស់នៅភូមិឆ្អើប សង្កាត់សំរោង ក្រុងសំរោង បានហូបចុកជាមួយគាត់ក្នុងកម្មវិធីសែនអ្នកតា លុះព្រឹកឡើងក៏មានអ្នកភូមិឆោឡោថា ឈ្មោះរ៉ាបានចងកបញ្ចប់ជីវិតនៅក្រោមដើមស្វាយបាត់ទៅហើយ រួចក៏ពុំដឹងអំពីមូលហេតុច្បាស់លាស់ដែរ។
បើយោងតាមប្រភពពីកូនស្រីរបស់ជនរងគ្រោះឈ្មោះរ៉ានី បានរៀបរាប់ទាំងទឹកភ្នែករលីងរលោងនៅព្រឹកថ្ងៃទី១៤ខែកុម្ភៈ ឆ្នាំ២០២៤ថា នៅយប់មិញគាត់បានដឹងថា ម្តាយនឹងឪពុករបស់ខ្លួនបានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងនៅយប់មិញនេះបន្ទាប់មកម្តាយបានខលទៅប្រាប់គាត់ថា ឪពុកកូនឯងមកពីផឹកស្រាស្រវឹងហើយថែមទាំងប្រើហិង្សាមកលើម៉ែថែមទៀត។
កូនស្រីដដែលបានអះអាងបន្តទៀតថា គ្រាន់តែលឺចឹងលុះម៉ោងប្រហែលជា១១យប់ថ្ងៃទី១៣ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោយពីគាត់ចេញពីធ្វើការក៏ប្រញាប់ប្រញាល់មកយកម្តាយនឹងកូនទៅសម្រាកនៅផ្ទះបង នៅឯភូមិភ្នៀត លុះព្រឹកឡើងក៏មានគេប្រាប់ថា ឪពុកគាត់បានចងកសម្លាប់ខ្លួនបាត់ទៅហើយ ដោយឡែករឿងនៅក្រុមគ្រួសារគាត់ មានរឿងឈ្លោះប្រកែករហូតមកជាច្រើនលើកច្រើនសារហើយដែលឪពុកគាត់តែងតែវាយធ្វើបាបម្តាយ តែកាលពីយប់មិញនេះមានរឿងធំ ពីព្រោះឪពុកគាត់បានវាយដំទៅលើម្តាយយ៉ាងធ្ងន់ធ្ងរទើបគាត់ទ្រាំពុំបានក៏រត់ចេញពីផ្ទះទៅសម្រាកនៅភូមិភ្នៀត មួយវិញទៀតឪពុកគាត់បាននិយាយប្រាប់ម្តាយគាត់ថា ប្រសិនបើជារត់ចោលគាត់ព្រឹកស្អែកនេះចាំមកទទួលយកសពគាត់ទៅធ្វើបុណ្យផង។
គួររំលឹកថា ក្រោយកើតហេតុរួចសមត្ថកិច្ចប៉ុស្តិ៍និងកម្លាំងជំនាញនៃអធិការក្រុងសំរោង បានសហការជាមួយអាជ្ញាធរភូមិចុះមកពិនិត្យដល់ទីតាំងផ្ទះជនរងគ្រោះផ្ទាល់នឹងបានធ្វើកោសល្យវិច័យ ជាមួយក្រុមគ្រូពេទ្យដើម្បីឱ្យដឹងពីការបាត់បង់ជីវិតជនរងគ្រោះពិតប្រាកដនឹងធ្វើកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ ចាន់ ធី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


