សន្តិសុខសង្គម
ប្រទះឃើញនារីម្នាក់ចង.កក្នុងបន្ទប់សង្សារ សង្ស័យករណីឃាតកម្ម
ភ្នំពេញ ៖ ស្ត្រីម្នាក់បានបាត់កូនស្រីអស់រយៈពេល២ថ្ងៃមកហើយ ខំដើររកគ្រប់ទីកន្លែងក៏មិនឃើញស្រាប់តែប្រទះឃើញមកចង.កនៅក្នុងបន្ទប់យុវជនម្នាក់ ដែលធ្លាប់មានទំនាក់ទំនងនិងគ្នាដោយសង្ស័យជាករណីឃាតកម្ម។

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ នៅភូមិត្រពាំងថ្លឹង ២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះមានឈ្មោះ ស៊ីមរា ធី ភេទស្រី អាយុ១៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់ភូមិជិតកន្លែងកើតហេតុ មានស្រុកកំណើត ភូមិសំបួរ ឃុំព្រៃគុយស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះបានបាត់ចេញពីផ្ទះអស់រយៈពេល២ថ្ងៃមកហើយពោលគឺថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ម្តាយខលចូលតែគ្មានអ្នកលើក និងខំរកគ្រប់ទីកន្លែងក៏មិនឃើញរហូតមកដល់ថ្ងៃកើតហេតុ ដោយសារតែមានយុវជនម្នាក់ធ្លាប់ទាក់ទងជាមួយកូនស្រីរបស់គាត់ទើបមកមើលដល់បន្ទប់ជួល តែចាក់សោទ្វារខាងក្រៅ ដោយមានធុំក្លិនស្អុយ ក៏អើតមើលតាមចន្លុះទ្វារ ស្រាប់តែឃើញកូនស្រីគាត់ចង.កសម្លាប់ខ្លួន។
បន្ទាប់មកក៏រាយការណ៍សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យជាក់ស្តែង បច្ចុប្បន្នរង់ចាំសមត្ថកិច្ចជំនាញមកកោសល្យវិច័យ តែជំហ៊ានដំបូងសង្ស័យជាករណីឃាតកម្ម៕
ដោយ ៖ សុខា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


