សន្តិសុខសង្គម
ប្រពន្ធនាំកូនចុះចោល៣ខែ ប្តីតូចចិត្តចងកសម្លាប់ខ្លួនរហូតស្អុយរលួយទេីបដឹង
បុរសម្នាក់បានសម្រេចចិត្តចងកសម្លាប់ខ្លួនក្នុងបន្ទប់ជួលរហូតមានក្លិនស្អុយទើបដឹងដល់អ្នកជិតខាងរាយការណ៍ប្រាប់សមត្ថកិច្ច។ ករណីនេះបង្កការភ្ញាក់ផ្អេីលកាលពីព្រឹកថ្ងៃទី១៤ ខែក្កដា ឆ្នាំ២០២៣ នៅបន្ទប់ជួលក្រោយផ្សារកាណាស៊ីធី ភូមិចោមចៅទី២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះ តែម សុវុទ្ធី ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរបេីកបរនៅផែស្ងួតសូងួន ស្នាក់នៅភូមិចោមចៅទី២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីប្រពន្ធបានឱ្យដឹងថា រូបគាត់ និងប្តីបានរស់នៅបែកគ្នាតាំងពីខែ៣មកម្ល៉េះ ដោយសារការស់នៅមិនចុះសម្រុងនឹងគ្នា លុះមកដល់ថ្ងៃកេីតហេតុក៏មានគេទូរស័ព្ទប្រាប់ថា ប្តីបានស្លាប់នៅក្នុងបន្ទប់ជួលដោយសភាពស្អុយរលួយបាត់ទៅហេីយ។
បេីតាមប្រជាពលរដ្ឋបានឱ្យដឹងថា បុរសខាងលេីបាត់មិនឃេីញចេញពីក្នុងបន្ទប់អស់រយះពេល៤ថ្ងៃមកហេីយ លុះមកដល់ព្រឹកថ្ងៃកេីតហេតុមានក្លិនស្អុយ និងមានរុយរោមចេញពីចន្លុះប្រហោងទ្វារទៀតផង ទេីបរាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែងតែម្តង។ សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារចងកដោយយកខ្សែចងភ្ជាប់ធ្នឹមបន្ទប់ជួល។
បច្ចុប្បន្ន សពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមក្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕
អត្ថបទ៖ សុខា





-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


