សន្តិសុខសង្គម
លោកវរសេនីយ៍ឯក សំ វិច្ឆិកា ៖ នគរបាលមិនបន្ធូរដៃក្នុងការបង្ក្រាបទប់ស្កាត់ សកម្មភាពក្រុមក្មេងទំនើងនៅរាជធានីភ្នំពេញឡើយ
លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សង្កត់ធ្ងន់ថា កម្លាំងនគរបាលរាជធានីភ្នំពេញ មិនបន្ធូរដៃនោះឡើយ ក្នុងការទប់ស្កាត់ និងបង្ក្រាបឲ្យខាងតែបានលើសកម្មភាពក្រុមក្មេងទំនើងដែលកើតមានឡើងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។


លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានបន្តថា កម្លាំងនគរបាលនៅទូទាំងរាជធានីភ្នំពេញ បានប្រើកម្លាំងសរុប មធ្យោបាយសរុប ដើម្បីបញ្ចេញការចុះល្បាតពួនស្ទាក់ ទប់ស្កាត់បង្ការ និងបង្ក្រាបជាប់លាប់ លើបញ្ហាក្មេងទំនើង អមជាមួយការចុះផ្សព្វផ្សាយអប់រំជាបន្តបន្ទាប់ទៅតាមសាលារៀននានា ដើម្បីបញ្ជ្រាបការយល់ដឹងឲ្យកាន់តែទូលំទូលាយដល់យុវជន និងសិស្សានុសិស្សស្ថិតក្នុងវ័យសិក្សា ឲ្យយល់ច្បាស់ពីផលវិបាក នៃការឈានជើងដើរចូលក្នុងសង្គមក្មេងទំនើង។


ពាក់ព័ន្ធករណីនេះ ប្រជាពលរដ្ឋ ក៏បានសម្ដែងការគាំទ្រចំពោះវិធានការរបស់សមត្ថកិច្ចលើបញ្ហាក្មេងទំនើង ព្រោះពួកគាត់ត្រូវការ និងចង់បានសង្គមជាតិដែលមានសន្តិសុខសណ្ដាប់ធ្នាប់ល្អប្រសើរ ពុំត្រូវការសង្គមពោរពេញដោយភាពភ័យខ្លាចដោយសារក្រុមក្មេងទំនើងនោះឡើយ ស្របពេលប្រទេសជាតិកំពុងអភិវឌ្ឍន៍។


គួរជម្រាបថា ក្នុងរយៈពេល ៣ សប្ដាហ៍ គិតចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ កម្លាំងនគរបាលនៅទូទាំងប្រទេស បានបង្ក្រាបក្រុមក្មេងទំនើងប្រព្រឹត្តិសកម្មភាពបង្កហិង្សាអុកឡុកក្នុងសង្គមបានជាង ៣០០ នាក់ ដោយកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងពន្ធនាគារជាបន្តបន្ទាប់។ នេះបើតាមរបាយការណ៍បញ្ជាក់របស់ក្រសួងមហាផ្ទៃ។


គួររំលឹកថា កាលពីពេលថ្មីៗ នេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៦ កន្លងទៅ បានដាក់បញ្ជាដល់បណ្ដាស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ទាំង ២៥ ត្រូវចុះប្រតិបត្តិការឲ្យបានលឿន និងត្រូវស្រាវជ្រាវចាប់ខ្លួនឲ្យបាន មិនលើសពី ៤៨ ម៉ោង រាល់ក្រុមក្មេងទំនើងបង្កហេតុ ឬរត់គេចខ្លួន។
លោកអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ក្នុងន័យប្រដូចថា «សូម្បីក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅតែសមត្ថកិច្ចយើងអាចបោសសម្អាតបានជាបន្តបន្ទាប់ ដូច្នេះ ត្រឹមក្មេងទំនើង ឲ្យតែយើងមានឆន្ទៈមុតមាំ រឿងអ្វីយើងមិនអាចក្របួចចាប់ពួកគេយកទៅផ្ដន្ទាទោសបាន»៕
អត្ថបទ ៖ សុភា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


