សន្តិសុខសង្គម
ឃាត់ខ្លួនមនុស្ស៣នាក់ក្នុងយុទ្ធនាការត្រួតពិនិត្យអាវុធជាតិផ្ទុះនៅខេត្តព្រះសីហនុ
យុទ្ធនាការចុះត្រួតពិនិត្យអាវុធជាតិផ្ទុះចំនួន៥គោលដៅ នាយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទូទាំងខេត្តព្រះសីហនុ កម្លាំងនគរបាលបានឃាត់ខ្លួនមនុស្សចំនួន៣នាក់ ផាកពិន័យចំនួន៤នាក់ ឃាត់ទុករថយន្ត៣គ្រឿង និងម៉ូតូ២គ្រឿង។
ក្នុងយុទ្ធនាការអនុវត្តត្រួតពិនិត្យអាវុធជាតិផ្ទុះចំនួន៥គោលដៅនេះ បានធ្វើនៅក្រុងព្រះសីហនុ ស្រុកព្រៃនប់ និងស្រុក ស្ទឹងហាវ លទ្ធផលបានធ្វេីការត្រួតពិនិត្យរថយន្ត តូច-ធំ ចំនួន ៦៧៤គ្រឿង ម៉ូតូ និងPassapp ចំនួន៣១៤គ្រឿង។

ក្នុងចំណោមនេះសមត្ថកិច្ចបានពិនិត្យធ្វើតេស្ដជាតិអាកុល ចំនួន១១នាក់ រកឃេីញវិជ្ជមានចំនួន៥នាក់ (ផាកពិន័យតាមគោលការណ៍)។ ធ្វើតេស្តរកសារធាតុញៀន៣នាក់ (អវិជ្ជមាន)។ ត្រួតពិនិត្យអាវុធជាតិផ្ទុះលេីរថយន្តចំនួន ១៨៤គ្រឿង ( គ្មានអាវុធ ឆ្លងកាត់ )។ ឃាត់រក្សាទុករថយន្ត៣គ្រឿង (គ្មានបណ្ណបើកបរ និងបេីកបរក្នុងស្ថានភាពស្រវឹង) និងម៉ូតូ២គ្រឿង (គ្មានស្លាកលេខ និងកែច្នៃសុីមាំង)។ ផាកពិន័យអ្នកបេីកបរម៉ូតូគ្មានមួកសុវត្ថិភាព ចំនួន៤នាក់ និងរថយន្ត៣គ្រឿង។ ឃាត់ខ្លួនបាន ៣នាក់ ( ខ្មែរ ) ករណីរក្សាទុក ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន។

សូមបញ្ជាក់ថា ដោយអនុវត្តតាមការណែនាំរបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ គណៈបញ្ជាការឯកភាពស្រុក ក្រុង ទាំង៥បានបើកយុទ្ធនាការជាប្រចាំថ្ងៃ ដោយបន្តចុះត្រួតពិនិត្យយានយន្តគ្រប់ប្រភេទដែលធ្វើចរាចរណ៍នៅលើផ្លូវសាធារណៈដោយក្នុងនោះក៏មានការផ្លាស់ប្តូរទីតាំងត្រួតពិនិត្យនៅតាមភូមិសាស្ត្រដែលចាំបាច់នៅលើដងផ្លូវដែលមានការធ្វើចរាចរណ៍ច្រើន ក្នុងគោលបំណង ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងស្វែងរកបទល្មើសផ្សេងៗ៕
អត្ថបទ៖ ស៊ុយ ចាន់ធា






-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


