សន្តិសុខសង្គម
អគ្គិភ័យបំផ្លាញផ្ទះពលរដ្ឋ៥ខ្នង នៅក្រោយរបងម៉ុងឌីយ៉ាល់
ករណីអគ្គិភ័យបានបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន៥ខ្នង ក្នុងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ នេះ នៅត្រង់ចំណុចក្រោយរបងម៉ុងឌីយ៉ាល់ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញភ្លើងបានឆាបឆេះចេញពីជាន់ទី១ នៃផ្ទះឈើមួយខ្នង ដែលម្ចាស់បិទទ្វារទុកចោល ហើយបានឆេះរាលដាលយ៉ាងរហ័សទៅផ្ទះផ្សេងទៀត ដែលនៅជាប់នោះយ៉ាងសន្ធោសន្ធៅ ។ភ្លាមៗ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាជញ្ជូនអីវ៉ាន់ចេញនិងទាក់ទងទៅរថយន្តពន្លត់អគ្គិភ័យទៅធ្វើអន្តរាគមន៍។
តាមនគរបាលការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា នៅក្នុងហេតុការណ៍នេះ រថយន្តពន្លត់អគ្គិភ័យប្រមាណជិត២០គ្រឿងបានទៅអន្តរាគមន៍បាញ់ពន្លត់។ ផ្ទះដែលត្រូវភ្លើងឆេះជាប្រភេផ្ទះធ្វើពីឈើលើថ្មក្រោម ប្រក់ស័ង្កសី ដែលបានសង់ជាប់ៗគ្នា តាមផ្លូវឌឿងហែម។

អគ្គិភ័យនេះបានបំផ្លាញផ្ទះអស់៥ខ្នងទាំងស្រុង រួមជាមួយសម្ភារះមួយចំនួនទៀត។ទាក់ទិនការកើតមានអគ្គិភ័យនេះ សមត្ថកិច្ចពុំទាន់ដឹងពីមូលហេតុអ្វីនៅឡើយ កំពុងតែស្រាវជ្រាវ។ទោះបីជាយ៉ាងណាគេមានការសង្ស័យថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕
អត្ថបទ៖ សុខា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


