សន្តិសុខសង្គម
ឆេះរាលដាលចម្ការស្វាយជាង ៣០ ហិចតា មិនដឹងមូលហេតុ
ចម្ការស្វាយទំហំជាង ៨០ ហិចតា ត្រូវបានអណ្ដាតភ្លើងឆាបឆេះអស់ប្រហែល ៤០% គឺស្មើនឹងជាង 30 ហិចតា ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវមិនទាន់កំណត់រកមូលហេតុបាននៅឡើយ។


យោងតាមរបាយការណ៍ពីសមត្ថកិច្ច អគ្គិភ័យដែលឆាបឆេះយ៉ាងសន្ធោសន្ធៅទៅលើព្រៃរបោះនិងដំណាំស្វាយធ្វើឲ្យភ្លឺរន្ទាលពេញផ្ទៃមេឃនោះ បានកើតឡើងកាលពីថ្ងៃទី ៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៤ និង ៤៥ នាទី ល្ងាច ស្ថិតនៅចំណុចស្រែព្រីង ក្នុងភូមិធ្ង័រ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះ។
ចម្ការស្វាយនេះជារបស់ឈ្មោះ ឡុង សយសុធី ភេទប្រុស រស់នៅក្រុងបាត់ដំបង។ ដីចម្ការមានទំហំ ប្រមាណ ៨០ ហិតា ឆេះអស់ប្រហែល ៤០% ដោយសមត្ថកិច្ចខេត្តបានចេញរថយន្តពន្លត់អគ្គីភ័យចំនួន ២ គ្រឿង រថយន្តស្រុកបាណន់ ១ គ្រឿង និង រថយន្តស្រុករតន:មណ្ឌល ១គ្រឿង។


ប៉ុន្តែដោយសារស្ថានភាពផ្លូវមានព្រៃស្តុក ផ្លូវចង្អៀត មិនអាចចូលបាន ហេតុនេះទើបសមត្ថកិច្ចមិនបានប្រើប្រាស់ទឹកបាញ់ពន្លត់ទេ ដោយបានរកត្រាក់ទ័រមកឈូសទប់ស្កាត់កុំឲ្យភ្លើងឆេះរាលបន្តទៅទៀតបាន ១០០% ដោយប្រតិបត្តិការបានបញ្ចប់នៅវេលាម៉ោង ៨ និង ៣០ នាទី យប់។ សមត្ថកិច្ចបញ្ជាក់ថា មូលហេតុមិនច្បាស់លាស់រង់ចាំការស្រាវជ្រាវបន្តទៀត៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


