សន្តិសុខសង្គម
ករណីបាញ់សម្រុកចូលទៅក្នុងលំនៅឋានប្រជាពលរដ្ឋនៅក្រុងបាត់ដំបង សមត្ថកិច្ចតាមប្រមាញ់បាន៣នាក់ហើយ
បាត់ដំបង ៖ ករណីជនមិនស្គាល់អត្តសញ្ញាណ បានបាញ់ប្រហារជាច្រើនគ្រាប់សម្រុកចូលផ្ទះប្រជាពលរដ្ឋមួយកន្លែង នៅក្រុង បាត់ដំបងជាច្រើនគ្រាប់ រួចគេចខ្លួនដោយសុវត្ថិភាព កាលពីយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤វេលា ម៉ោងប្រមាណ០២និង០០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ខែ មីនាឆ្នាំ២០២៤ ត្រូវបានសមត្ថកិច្ចតាមប្រម៉ាញ់ជាប់ហើយ។

នេះបើផ្អែកលើកាមេរ៉ា សុវត្ថិភាព ជាតម្រុយក្នុងការស្រាវជ្រាវ។ បើតាមមន្ត្រីនៃស្នងការខេត្តបានឲ្យដឹងថា ជនសង្ស័យបានប្រើប្រាស់អាវុធបាញ់ចំនួន ០៦គ្រាប់ ចូលទៅក្នុងលំនៅឋានរបស់ជនរងគ្រោះឈ្មោះ កែវ ឌាំង ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិសូភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខណៈជនរងគ្រោះសម្រាកនៅខាងក្នុងផ្ទះ តែជាសំណាងគ្រាប់កាំភ្លើងមិនបានបង្កឱ្យមានមនុស្សណាម្នាក់ រងគ្រោះថ្នាក់នោះទេ គ្រាន់តែធ្លុះធ្លាយទ្វារផ្ទះពីខាងមុខតែប៉ុណ្ណោះ។

រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ដោយមានការយកចិត្តទុកដាក់ពីលោកស្នងការខេត្ត និងបានការសម្របសម្រួល លើនីតិវិធី ពីលោក កែវ សសុជាតិ ព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងខេត្តផង លោក វរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរង ដឹកនាំការិយាល័យនគរ បាលព្រហ្មទណ្ឌកម្រិតស្រាល និងលោក វរសេនីយ៍ឯក ចៀក ថានិន នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាប សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដែលដឹកនាំដោយលោក វរសេនីយ៍ឯក ពេជ្រ សារ៉ែន ជាអធិការ បានចុះប្រតិបត្តិការអនុវត្តដីកាបញ្ជាឱ្យចូ លខ្លួនលេខ១៧,១៨ /២៤ ដ.ប.ខ របស់លោក ទុត វីនីត ព្រះរាជអាជ្ញារង នៃអយ្យការអម សាលាដំបូងខេត្តបាត់ដំបង បាន ចោទពីបទ ប៉ុនប៉ងឃាតកម្ម (មិនបានសម្រេច)ប្រព្រឹត្តិនៅចំណុចភូមិសុភី១ សង្កាត់ រតនៈ ខេត្តបាត់ដំបង កាលពីយប់ថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២៤ ដែលជាផ្ទះរបស់ជនរងគ្រោះឈ្មោះ កែវ ឌាំង ភេទប្រុស អាយុ ៤០ ឆ្នាំ។
លោកឈឿង គឹមសុង បានឲ្យដឹងថា ពាក់ព័ន្ធករណីខាងលើ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យចំនួន០៣នាក់ រួមមាន ÷១-ឈ្មោះ សុខ ប៊ុនធឿន ហៅ បៀវ ភេទប្រុស អាយុ ២៤ ឆ្នាំ មានទីលំនៅ ភូមិ អូរខ្ជាយ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង( ជាអ្នកធ្វើសកម្មភាពផ្ទាល់ ) ។
២-ឈ្មោះ ទួន ហាក់ហួត ហៅ តួ ភេទប្រុស អាយុ ៣១ ឆ្នាំ មានទីលំនៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង( ជាអ្នកផ្សំគំនិត ) ។

៣-ឈ្មោះ ឡៅ ផេងអាន ភេទប្រុ ស អាយុ ៣៥ ឆ្នាំ មានទីលំនៅភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ( ជាអ្នក កាន់កាប់អាវុធដោយខុសច្បាប់ និង រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន)។ រួមនឹង វត្ថុតាងដកហូតរួមមាន រថយន្ត ០១គ្រឿង ,អាវុធខ្លី ចំនួន ០២ដើម។
តាមការសាកសួរពីសមត្ថកិច្ច ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពដោយប្រើប្រាស់ អាវុធខ្លីបាញ់ទៅលើលំនៅឋានរបស់ជនរងគ្រោះខាងលើពិតប្រាកដមែន ហើយមូលហេតុដែលឈានដល់ការធ្វើសកម្មភាព បែបនេះគឺដោយសារតែរឿងគំនុំ។ពេលនេះជនសង្ស័យនិងវត្ថុតាង សមត្ថកិច្ចបានរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលា ដំបូងខេត្តបាត់ដំបងរួចរាល់ហើយ ដើម្បីចាត់ការបន្តតាមនីតិវិធី៕
ដោយ ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


