សន្តិសុខសង្គម
បង្ក្រាបទីតាំងទទួលផលចោរកម្មពីរទីតាំង ឃាត់ខ្លួនជនសង្ស័យ៧នាក់ និងដកហូតម៉ូតូគ្មានឯកសារជាង៥០០គ្រឿង
កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌកម្រិតស្រាលក្រសួងមហាផ្ទៃ ចុះបង្ក្រាបទីតាំងទទួលផលចោរកម្មចំនួន២ទីតាំង នៅកុងស៊ីបញ្ចាំឃ្លាំងរំសេវ ដោយឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ និងដកហូតម៉ូតូគ្មានឯកសារប្រមាណជាង៥០០គ្រឿង។

ប្រតិបត្តិការចុះឆែកឆេរ និងបង្ក្រាបនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ នៅទីតាំងឃ្លាំងបញ្ចាំចំនួន២ទីតាំង ទីតាំងទី១ ឃ្លាំងលេខ៥ ភូមិ២ ផ្លូវ១៩២ និងទីតាំងទី២ ឃ្លាំងX ផ្ទះលេខ៤៨ ផ្លូវ២០២ ភូមិ៦ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
មន្ត្រីប៉ូលីសបានអោយដឹងថា កម្លាំងព្រហ្មទណ្ឌកម្រិតស្រាលនៃក្រសួងមហាផ្ទៃ បានសហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌទួលគោកនៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤នេះ បានចុះឡោមព័ទ្ធបង្ក្រាប់ទីតាំងទទួលបញ្ចាំចំនួនពីទីតាំងដោយឃាត់ខ្លួនមនុស្សចំនួន០៧នាក់ និងដកហូតម៉ូតូដែលពុំមានឯកសារត្រឹមត្រូវជាង ៥០០គ្រឿង និងស្លាកលេខម៉ូតូជាង៦០បន្ទះ យកទៅរក្សាទុកនៅក្នុងបរិវេណអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីចាត់បន្ត តាមនីតិវិធី។

តាមប្រភពព័ត៌មានពីមន្ត្រីជំនាញបានឲ្យដឹងថា កាលពីប៉ុន្មានថ្ងៃមុន កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃក្រសួងមហាផ្ទៃសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីកាប់ប្លន់ រួចក៏បានធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ម៉ូតូដែលខ្លួនកាប់ប្លន់បានយកទៅបញ្ចាំនៅទីតាំងទទួលបញ្ចាំ នៅម្ដុំឃ្លាំងរំសេវ។ ក្រោយមកកម្លាំងនគរបាលជំនាញបានធ្វើការស្រាវជ្រាវរហូតដល់កំណត់បានទីតាំងដែលជនសង្ស័យបានយកម៉ូតូដែលកាប់ប្លន់បាននោះយកមកបញ្ចាំចំនួន២ទីតាំងនេះ។

សូមបញ្ជាក់ផងដែរថា នៅក្នុងប្រតិបត្តិការនេះទីតាំងទីមួយ កម្លាំងសមត្ថកិច្ចបានដកហូតម៉ូតូចំនួន៩២គ្រឿង ក្នុងនោះ មានឯកសារត្រឹមត្រូវចំនួន៨គ្រឿង និងគ្មានឯកសារចំនួន៨៤គ្រឿង។ ចំណែកទីតាំងទី០២ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០២ ក្បែរសាលារៀនទឹកល្អក់ កម្លាំងសមត្ថកិច្ចបានរកឃើញម៉ូតូជាង៤០០គ្រឿង ត្រូវបានធ្វើការឃ្លុំបេ ទីតាំងទទួលបញ្ចាំនោះសិន ដោយរង់ចាំអនុវត្តតាមនីតិវិធីបន្ត៕
អត្ថបទ៖ ស្រីរ័ត្ន






-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


