សន្តិសុខសង្គម
នាយការិយាល័យពន្លត់អគ្គិភ័យ ជំរុញឲ្យមន្ត្រីជំនាញចុះណែនាំពលរដ្ឋយល់ដឹងពីការប្រើប្រាស់ចរន្តអគ្គិសនី ដើម្បីទប់ស្កាត់គ្រោះអគ្គិភ័យ
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានជំរុញឲ្យមន្ត្រីជំនាញចំណុះការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវចុះណែនាំចុះផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋឲ្យមានការយល់ដឹងអំពីបញ្ហាគ្រោះអគ្គិភ័យ និងការប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យឲ្យបានត្រឹមត្រូវ ដើម្បីបង្ការទប់ស្កាត់គ្រោះអគ្គិភ័យ។

ការជំរុញបែបនេះបានធ្វើឡើងកាលពី១១ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីវិន័យកងកម្លាំងនគរបាលជាតិ និងការចុះអប់រំណែនាំប្រជាពលរដ្ឋពាក់ព័ន្ធនឹងវិធានការការពារគ្រោះអគ្គិភ័យ ដោយមានការចូលរួមពីនាយរងការិយាល័យ នាយផ្នែក នាយរងផ្នែក និងមន្ត្រីជំនាញចំណុះការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ។
លោកនាយការិយាល័យ បញ្ជាក់ថា រាល់មន្ត្រីជំនាញទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់អំពីការចុះណែនាំដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីឲ្យប្រជាពលរដ្ឋមានការយល់ដឹងកាន់តែច្បាស់អំពីការប្រើប្រាស់វិធានការការពារ ជាពិសេស ត្រូវណែនាំប្រជាពលរដ្ឋយល់ដឹងអំពីការប្រើប្រាស់នូវចរន្តអគ្គិសនីឲ្យបានត្រឹមត្រូវ ព្រោះថាកន្លងមក ប្រជាពលរដ្ឋនៅមិនទាន់បានយល់ដឹងអំពីការប្រើប្រាស់ចរន្តអគ្គិសនីនៅឡើយទេ។ ជាមួយគ្នានេះ លោកនាយការិយាល័យ ក៏បានផ្ដាំផ្ញើដល់មន្ត្រីជំនាញទាំងអស់ ក៏ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងរង្វង់ប្រតិបត្តិការរបស់ខ្លួនផងដែរ៕
អត្ថបទ៖ សុខុម


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


