Connect with us

សន្តិសុខសង្គម

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្រ្តី ក ប ប ឃាត់រថយន្ដមួយគ្រឿងលួចនាំចូលសាច់បង្កកគ្មានគុណភាពជាង២តោន

បានផុស

នៅ


កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ បានសហការជាមួយមន្ត្រី ក ប ប ចុះស្រាវជ្រាវ និងបង្រ្កាបការនាំចូលសាច់បង្កកគ្មានគុណភាពបង្កប៉ះពាល់សុខភាពប្រជាពលរដ្ឋអ្នកប្រើប្រាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមមន្ត្រីជំនាញ សាច់បង្កកគ្មានគុណភាពនេះ ត្រូវបានឈ្មួញលួចនាំចូលពីប្រទេសជិតខាងខុសច្បាប់ដឹកតាមរថយន្តម៉ាកស្តារិក០១គ្រឿង យកមកចែកចាយឱ្យអាជីវករលក់ដូរនៅក្នុងខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ទោ ម៉ៅ សុទ្ធាគុណ នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចប្រាប់ឱ្យដឹងថា សាច់បង្កកទាំងនោះសរុប២២០០គីឡូក្រាមរួមមាន សាច់គោ សាច់ក្របី និងសាច់ឆ្អឹងជំនីរ។ សាច់បង្កកទាំងនេះមន្រ្តីជំនាញពិនិត្យ គឺការនាំចូលគ្មានឯកសារបញ្ជាក់ពីប្រភពច្បាស់លាស់ និងមិនអនុលោមតាមលក្ខខណ្ឌតម្រូវម្ហូបអាហារ។ សាច់បង្កកខាងលើត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ប្រគល់ឱ្យមន្រ្តី ក ប ប រាជធានីភ្នំពេញ ដើម្បីយកទៅដុតកំទេចចោល ចំណែកអ្នកបើករថយន្តត្រូវបានមន្រ្តីជំនាញ (កបប) នាំយកទៅសូរនាំតាមនីតិវិធី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម