សន្តិសុខសង្គម
ចៅសង្កាត់ចោមចៅទី៣៖ ការស្ថាបនាផ្លូវបេតុងឆ្អឹងដែកក្នុងឆ្នាំ២០២៤ បានចំនួន៦ខ្សែប្រវែង១៣០០ម៉ែត្រ
រដ្ឋបាលសង្កាត់ចោមចៅទី៣ ដឹកនាំដោយលោក វ៉ា សាវឿន ជាចៅសង្កាត់ ការអភិវឌ្ឍន៍ក្នុងឆ្នាំ២០២៤នេះមានការស្ថាបនាផ្លូវបេតុងឆ្អឹងដែកបានចំនួន៦ខ្សែ ស្មេីរនឹងប្រវែង១៣០០ម៉ែត្រ ដោយប្រេីប្រាស់ថិវិកាមូលនិធិអភិវឌ្ឍន៍ឃុំ សង្កាត់ ក្នុងឆ្នាំ២០២៤។

លោក វ៉ា សាវឿន បានបញ្ជាក់ថា ការស្ថាបនាផ្លូវចំនួន៦ខ្សែខាងលេីនេះ ដោយមើលឃេីញពីភាពលំបាក ប៉ះពាល់ដល់ការរស់នៅធ្វេីដំណេីរ ក៏ដូចជាប្រកបរបរផ្សេងៗរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទេីបលោកដឹកនាំមន្ត្រីក្រោមឱវាទ ក្រុមការងារចុះសិក្សាពិនិត្យជាក់ស្តែងនៅតាមបណ្តាលផ្លូវដែលរងការទ្រុឌទ្រោមក្នុង។
លោកចៅសង្កាត់បានបន្តថា ក្រោយពីពិនិត្យជាក់ស្តែងឃេីញថា មានផលប៉ះពាល់ទៅដល់ការធ្វេីដំណេីរ រស់នៅ និងប្រកបរបរផ្សេងៗដល់ប្រជាពលរដ្ឋ លោកក៏បានដាក់គ្រឿងចក្រឈូសឆាយស្ថាបនាជាផ្លូវបេតុងឆ្អឹងដែកតែម្តង។ រហូតមកដល់បច្ចុប្បន្នរយៈពេល៧ខែមកនេះ ក្នុងឆ្នាំ២០២៤ ការស្ថាបនាផ្លូវលំទ្រុឌទ្រោមប្រែក្លាយជាផ្លូវបេតុងឆ្អឹងដែកបានចំនួន៦ខ្សែហេីយ ដោយសរុបចំនួន១៣០០ម៉ែត្រ ទទឹង៤.៥ម៉ែត្រ កំរាស់១.៥ម៉ែត្រ ដោយប្រេីប្រាស់ថវិការមូលនិធិអភិវឌ្ឍន៍ឃុំ សង្កាត់ក្នុងឆ្នាំ២០២៤។

លោក វ៉ា សាវឿន បានបញ្ជាក់ទៀតថា គោលដៅបន្ត លោកនឹងខិតខំប្រឹងប្រែងអភិវឌ្ឍន៍ក្នុងមូលដ្ឋាន និងបំរេីប្រជាពលរដ្ឋឱ្យអស់ពីកម្លាំងកាយចិត្ត។ ជាមួយគ្នានេះផងដែរ ប្រជាពលរដ្ឋសំណែងការត្រេកអរសប្បាយចិត្តយ៉ាងខ្លាំង និងមានភាពកក់ក្តៅ ខណៈអាជ្ញាធរតែងតែយល់ពីទុក្ខទុរៈប្រជាពលរដ្ឋក្នុងមូលដ្ឋានក្រោមការដឹកនាំបំពេញកាតព្វកិច្ចបំរេីប្រជាពលរដ្ឋ៕
អត្ថបទ៖ សុខា





-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


