សន្តិសុខសង្គម
ចៅក្រមស៊ើបសួរចេញដីកាបង្គាប់ឲ្យឃុំខ្លួនមេធាវីមានងារជាឧកញ៉ាដាក់ពន្ធនាគារ PJ
លោក ស សំណាង ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ កាលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទឈ្មោះ ខុន បញ្ចសិទ្ធិ មានមុខរបរជាមេធាវីមានងារជាឧកញ៉ា ដាក់ពន្ធនាគាររាជធានីភ្នំពេញ (PJ) ពីបទប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត។

តាមដីកាបង្គាប់ ជនត្រូវចោទត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ កាន់កាប់ ប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំណុចក្លិបកម្សាន្ត CENTRAL X ដែលមានទីតាំងស្ថិតនៅផ្លូវរដ្ឋសភា ខាងកើតស្ថានទូតរុស្ស៊ី សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ តាមបញ្ញត្តិមាត្រា២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ។
គួររំលឹកថា កាលវេលាម៉ោងប្រមាណ១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ លោក ខុន បញ្ចសិទ្ធិ និងបក្ខពួកត្រូវបានកម្លាំងអាវុធហត្ថខណ្ឌចំការមនឃាត់ខ្លួនបញ្ជូនឲ្យអាវុធហត្ថរាជធានីភ្នំពេញ ក្រោយផ្ទុះអាវុធមួយគ្រាប់នៅក្នុងក្លិបកម្សាន្ដមួយកន្លែងឈ្មោះ Central.X ក្នុងមូលដ្ឋានសង្កាត់ទន្លបាសាក់ ខណ្ឌចំការមន។ ក្នុងប្រតិបត្តិការឃាត់ខ្លួន កម្លាំងអាវុធហត្ថបានដកហូតអាវុធខ្លី២ដើម ដោយមួយដើមម៉ាក GLOCK19 ជាអាវុធដែលជនសង្ស័យកាន់ធ្វើសកម្មភាពបាញ់សម្ញែង និងមួយដើមទៀតម៉ាក EKOL VOLGA ឆែកឃើញក្នុងរថយន្តរបស់ជនសង្ស័យ។

តាមប្រភពព័ត៌មានពីមេការក្លិបបានឲ្យដឹងថា មុនពេលកើតហេតុមានមនុស្សប្រុសស្រីមួយក្រុមបាននាំគ្នាចូលក្លឹបកម្សាន្ត Central.X ដោយហៅស្រា Hennessy ០២ដប មកផឹកជាមួយគ្នីគ្នា។ ស្របពេលកំពុផឹកបានបន្តិច បុរសម្នាក់ដែលអ្នកផ្សេងក្នុងក្រុមហែរហមលើកតម្កើងជាមនុស្សសំខាន់ជាងគេនោះ (លោក ខុន បញ្ចសិទ្ធិ) បានដកកាំភ្លើងខ្លីមួយដើមចេញពីចង្កេះ អាមេបញ្ចូលគ្រាប់ កាន់រេចុះឡើង និងបានបាញ់ឡើងលើ០១គ្រាប់ផ្អើលភ្ញៀវក្នុងក្លិបរត់ជាន់ជើងគ្នា។ ភ្លាមៗសន្តិសុខក្លិបក៏រាយការណ៍ជូនអាវុធហត្ថខណ្ឌចំការមន ចុះអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យតែម្ដង៕
អត្ថបទ៖ សុខុម


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


