សន្តិសុខសង្គម
ប្រឡាយអមសងខាងផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល កកស្ទះដោយសំរាម និងស្មៅដុះច្រើន
ប្រឡាយអមសងខាងផ្លូវជាតិលេខ៤ ចាប់ពីកែងផ្លូវវិមានឈ្នះ ដល់ព្រំប្រទល់ស្រុកអង្គស្នួល ដែលស្ថិតក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល កំពុងមានសំរាម និងស្មៅដុះពេញផ្ទៃប្រឡាយ ដែលធ្វើឲ្យស្ទះចរន្ដទឹកហូរនៅរដូវវស្សានេះ។

លោក សុផុល ជាអ្នកប្រកបរបរ ប៉ះកង់ នៅតាមផ្លូវជាតិ៤ ក្បែរប្រឡាយទឹកនោះបានលើកឡើងថា មួយរយៈចុងក្រោយនេះ គាត់បានឃើញអាជ្ញាធរដាក់គ្រឿងចក្រមកកាយស្តារដែរ ក៏ប៉ុន្តែការស្តារនោះដោយកន្លែង កន្លែងខ្លះក៏អត់ ខ្លះក៏ស្តារ មានតិចតួចមានតិចតួចប៉ុណ្ណោះ។
លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូលបានប្រាប់ភ្នាក់ងារសារព័ត៌មាន កម្ពុជាថ្មី នៅព្រឹកថ្ងៃទី២១សីហានេះថា ចំពោះការស្តារប្រឡាយនេះ ក្នុងមូលដ្ឋានខណ្ឌកំបូល គឺលោកបានអោយមន្ត្រីជំនាញ ធ្វើការស្តារ២ដងក្នុងមួយឆ្នាំ។ លោកអភិបាលខណ្ឌបន្ថែមថា បច្ចុប្បន្នបានស្តារម្ខាងរួចរាល់ និងកំពុងបន្តស្តារម្ខាងទៀតអោយទាន់វេលានារដូវវស្សានេះ។

លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ទទួលការងារបរិស្ថាន សណ្តាប់ធ្នាប់សារធារណៈ ក៏បានប្រាប់អោយដឹងនៅព្រឹក២១សីហានេះដែរថា កន្លងមកយើងតែងស្តារជារៀងរាល់ឆ្នាំ ដោយឡែកឆ្នាំនេះ ទើបតែស្តារ២-៣ ខែមុន។ លោកបានបន្តថា លោកនឹងធ្វើការស្តារបន្ថែមទៀតអោយបានទាន់ពេលវេលា។
សូមបញ្ជាក់ថា កន្លងមកអាជ្ញាធរតែងតែយកចិត្តទុកដាក់រាល់បញ្ហាដែលកើតមានក្នុងមូលដ្ឋាន ជាពិសេសស្ថានភាពផ្លូវនិងការស្តារប្រឡាយជាដើម។

នេះជាសារមួយ ក៏ជាសំណូមពរដល់អាជ្ញាធរមូលដ្ឋានដែលពាក់ព័ន្ធ ជួយពិនិត្យស្តារ សភាពប្រឡាយបង្ហូរទឹកស្អុយនេះ ដែលសំរាម និងស្មៅកំពុងដុះពាសពេញ ជាហេតុបង្កអោយការបង្ហូរទឹកមានការយឺត និងជន់លិចពេលមានភ្លៀងខ្លាំងម្តងៗ៕
អត្ថបទ៖ សំណាង



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


