សន្តិសុខសង្គម
សំណុំរឿងបើករថយន្តបុករួចបាញ់រះស្លាប់មន្ត្រីនគរបាលម្នាក់ និងជនជាតិចិនម្នាក់របួសធ្ងន់ បានបញ្ជូនដល់តុលាការហើយ
សំណុំរឿងខ្មាន់កាំភ្លើង ១ ក្រុម សង្ស័យស៊ីឈ្នួលសម្លាប់មនុស្ស តាមរូបភាពបើករថយន្តបំបុក ហើយបាញ់រះបណ្ដាលឲ្យស្លាប់មន្ត្រីនគរបាលម្នាក់ និងជនជាតិចិនរបួសធ្ងន់ម្នាក់ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២៤ នេះ កម្លាំងសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជូនជនសង្ស័យទៅដល់តុលាការហើយ បន្ទាប់ពីនគរបាលបញ្ចប់កិច្ចសហការ ស្រាវជ្រាវ លើករណីខាងលើនេះដោយគ្រប់ជ្រុងជ្រោយ។
សំណុំរឿងនោះត្រូវបានគេដឹងថា មានជនសង្ស័យជាជនជាតិចិនចំនួន ៣ នាក់ ជាប់សង្ស័យពីបទ.ឃាតកម្មគិតទុកជាមុន និងបង្ខាំងមនុស្សដោយខុសច្បាប់ ដែលកំពុងស្ថិតនៅ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបើកការស៊ើបសួរ។
ក្រោមកិច្ចសហប្រតិបត្តិការ កាលពីថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៤ កន្លងទៅ កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកត្បែងមានជ័យ ស្រុកឆែប បានស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនមុខសញ្ញាសង្ស័យ ពាក់ព័ន្ធករណីឃាតកម្មចំនួន ២ នាក់ ដែលសុទ្ធតែជនជាតិចិន ក្នុងនោះមានម្នាក់ឈ្មោះ ZHAO WENXING ភេទប្រុស អាយុ ៤០ ឆ្នាំ និងម្នាក់ឈ្មោះ SHI WEIHUA ភេទប្រុស អាយុ ៣៨ ឆ្នាំ ស្ថិតនៅចំណុចអូរឈើទាល ភូមិសាស្ត្រភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅ ១ ស្រុកឆែប ខេត្តព្រះវិហារ ដោយមានការសហការជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ។ ពេលចាប់ខ្លួន ជនសង្ស័យ និងវត្ថុតាង ត្រូវបានប្រគល់ឲ្យទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីបន្តនីតិវិធី ទើបស្រាវជ្រាវឃាត់ខ្លួនបក្ខពួកម្នាក់ទៀត។
ចំណែកវត្ថុតាង និងសម្ភារៈចាប់យករួមមាន ៖ រថយន្ត ១ គ្រឿង ម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AQ-៦១១០ ,ស្លាកលេខចំនួន ២ (ភ្នំពេញ ២BL-៦៧៣៣) ,ទូរស័ព្ទដៃ ១ គ្រឿង ,បង់អាវុធ ២ ,គ្រាប់អាវុធ ១ ,លិខិតឆ្លងដែន ១, ខ្សែចំណង ១ ដុំ, ប្រាក់យ័ន ចំនួន ២០០ យ័ន ,ប្រាក់រៀល ១៩ ០០០ រៀល, កាតធនាគារ ១៦ ,កាត់សម្គាល់ខ្លួន ៣, ប័ណ្ណបើកបរ ២, កាបូបដាក់ប្រាក់ ពណ៌ខ្មៅ ១, កាបូបស្ពាយ ពណ៌ខៀវ ១, មួក ៤ និងខោជើងវែងពណ៌ខ្មៅ ១ គូ។
សូមជម្រាបថា កាលពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៤ កម្លាំងសហការ បានបន្តស្រាវជ្រាវរកឃើញអាវុធ ១ ដើមទៀត ម៉ាក RADIANRAPTOR ពណ៌ខ្មៅ នៅចំណុចស្នាមភ្លោះក្បែរផ្លូវជាតិលេខ ៩៤ ក្នុងភូមិសាស្ត្រភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅ ១ ស្រុកឆែប ខេត្តព្រះវិហារ ដែលពាក់ព័ន្ធករណី ឃាតកម្ម កាលពីថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៤ ចំណុចខាងលិចសាលាសង្កាត់រលួស ផ្លូវ ១០៤ ភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនសង្ស័យទាំង ២ នាក់ និងវត្ថុតាង ត្រូវបានប្រគល់ជូនទៅសមត្ថកិច្ច នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីបន្តនីតិវិធី៕
អត្ថបទ ៖ មករា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ខេត្តចំនួនបីរបស់ប្រទេសថៃ ដែលផ្តល់កន្លែងទេសចរណ៍គួរជាទីចាប់អារម្មណ៍សម្រាប់វិស្សមកាលនេះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
បាក់ស្ពាននៅវៀតណាម ធ្លាក់រថយន្តនិងម៉ូតូច្រើនគ្រឿងចូលទន្លេ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
វៀតណាមជួបគ្រោះផ្ទួនៗ ព្យុះទីហ្វុងផងនិងរញ្ជួយដីផង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
វៀតណាម មានមនុស្សស្លាប់និងរបួសសរុប ៨២នាក់ ដោយឥទ្ធិពលព្យុះ យ៉ាកជី
-
ចរាចរណ៍៥ ថ្ងៃ ago
ចាប់វាយខ្នោះលោក ម៉ៃ សុគន្ធ បន្ទាប់ពីព្យាយាមបើករថយន្ដគេចពីសមត្ថកិច្ចរហូតបង្កគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកលក់អនឡាញ Madam da ត្រូវមហាជនរិះគន់យ៉ាងខ្លាំង ក្រោយជិះម៉ូតូមិនពាក់មួក ប្រសេចប្រសាចពេញទីក្រុង
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ព្រះសង្ឃគង់នៅវត្ត ជោតិវ័ន ហៅវត្តត្រពាំងក្របៅ ត្រូវរង្វាន់ ១២៥លានរៀលពីខារ៉ាបាវ
-
ចរាចរណ៍១៧ ម៉ោង ago
រថយន្តដឹកអ្នកដំណើរ បុករះម៉ូតូ-រថយន្ត ចំនួន ៤ គ្រឿង ស្លាប់មនុស្ស ៣ នាក់