សន្តិសុខសង្គម
ពលរដ្ឋមួយចំនួននៅតែបន្តសង់ផ្ទះរំលោភចិញ្ចើមផ្លូវ
ពលរដ្ឋមួយចំនួនរស់នៅលើផ្លូវលេខ២៨៣ កែងផ្លូវលេខ៥១៦ ក្នុងសង្កាត់បឹងកក់ទី០១ ខណ្ឌទួលគោក នៅតែបន្តសាងសង់ផ្ទះរំលោភលើចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើង បើទោះបីអាជ្ញាធរបានបាញ់ថ្នាំជាកំណត់សម្គាល់យ៉ាងណាក៏ដោយ។

លោក លាក់ ជាអ្នករស់លើចំណុចផ្លូវនេះ បានប្រាប់អោយដឹងថា រយៈពេល១សប្តាហ៍មុនអាជ្ញាធររាជធានី រួមជាមួយមន្រ្តីមូលដ្ឋានបានចុះមកត្រួតពិនិត្យចំណុចផ្លូវលេខ២៨៣ ដែលជាចំណុចកក្អម គោលដៅដើម្បីពង្រីកផ្លូវ កាត់បន្ថយការកកស្ទះ និងបានឃើញថាមានពលរដ្ឋមួយចំនួនបានសាងសង់ផ្ទះលើចិញ្ចើមផ្លូវល្មើសទៅនឹងបម្រាមរបស់សាលារាជធានី ដែលទើបប្រកាសណែនាំ និងបាញ់ថ្នាំគំនូសនាពេលថ្មីៗនេះ។

លោក អាន ពលរដ្ឋរស់នៅក្បែរនោះបានបញ្ជាក់អោយដឹងដែរថា ចំណុចផ្លូវកក្អមនេះ មិនថាថ្ងៃឬក៏យប់នោះទេ អោយតែមានប្រជាពលរដ្ឋធ្វើដំណើរច្រើនបន្តិច គឺដឹងតែស្ទះចរាចរណ៍តែម្តង។ ពលរដ្ឋបន្តលើកឡើងថា ដោយសារតែចំណុចផ្លូវនេះត្រូវបានប្រជាពលរដ្ឋខិលខូចមួយចំនួន បានយកដីចំណីផ្លូវសាងសង់ផ្ទះលយសឹងតែមកដល់ពាក់កណ្តាលផ្លូវបាត់ទៅហើយ ដែលជាហេតុធ្វើអោយមានការកកស្ទះរាល់ពេលមានចរាចរណ៍ឆ្លងកាត់ចំណុចនេះ។

ចំពោះបញ្ហានេះលោក វេដ ដារិទ្ធ ចៅសង្កាត់បឹងកក់ទី១ បានប្រាប់ កម្ពុជាថ្មី នៅថ្ងៃទី១៦តុលាថា ទាក់ទិននឹងសំណង់សងរំលោភលើចិញ្ចើមផ្លូវ ប្រជាពលរដ្ឋបានយល់ព្រមរុះរើដោយសន្តិវិធី ហើយម្ចាស់ផ្ទះសង់លើចិញ្ចើមផ្លូវ ក៏បានស្នើសុំទៅកាន់សាលារាជធានី សុំអាស្រ័យផលមួយរយៈ រហូតមានការដោះស្រាយជូនពួកគាត់ទើបពួកគាត់ព្រមរុះរើចេញទាំងស្រុង៕
អត្ថបទ៖ រដ្ឋា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


