សន្តិសុខសង្គម
អគ្គិភ័យឆេះទីតាំងរោងចក្រមួយកន្លែង ខូចខាតស្ទើរទាំងស្រុង
ទីតាំងរោងចក្រមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះអស់ស្ទើរទាំងស្រុង តែសំណាងល្អមិនរាលដាលដល់ផ្ទះប្រជាពលរដ្ឋជិតខាង ឬ មានមនុស្សរងរបួសឡើយ។ កម្លាំងសមត្ថកិច្ច បានប្រើប្រាស់រយៈពេលជាង ០៧ ម៉ោង ទាំងកណ្ដាលអធ្រាត្រ ក្រោមតំណក់ទឹកភ្លៀង។ រថយន្តពន្លត់អគ្គីភ័យប្រើប្រាស់ទឹកអស់ជាង ១៤០ ឡាន ទើបបាញ់ទឹករលត់ជាស្ថាពរ។

ហេតុការណ៍គ្រោះអគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង ២១ និង ១០ នាទីយប់ ថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ ចំណុចរោងចក្រ SDY Company construction interior design-furniture (ផលិត ទ្វារ, បង្អួច) ស្ថិតនៅផ្លូវបេតុង ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុមានឃើញអណ្ដាតភ្លើងឆាបឆេះចេញពីខាងក្នុង នៃទីតាំងរោងចក្រ។ ភ្លាមៗ នោះ ប្រជាពលរដ្ឋ ក៏ដូចជាសន្តិសុខយាមនៅទីតាំងរោងចក្រ បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ជាបណ្ដោះអាសន្ន តែមិនអាចគ្រប់គ្រងបាននោះឡើយ ដោយអណ្ដាតភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅយ៉ាងឆាប់រហ័ស។ ភ្លាមៗ នោះ កម្លាំងសមត្ថកិច្ច នៃការិយាល័យបង្ការពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តគ្រប់គោលដៅ ដើម្បីជួយអន្តរាគមន៍បាញ់ទឹកពន្លត់។

នគរបាលជំនាញបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យមកដល់ទីតាំងចំនួន ៣០ គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន ១៤២ ឡាន ទើបរលត់ជាស្ថាពរ។ ក្នុងនោះរួមមាន រថយន្តការិយាល័យអគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន ២១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១២៦ ឡាន។ រថយន្តអគ្គិភ័យកងពលតូចង ៧០ ចំនួន ០៦ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១២ ឡាន។ រថយន្តអគ្គិភ័យបុរី ប៉េង ហួត ចំនួន ០២ គ្រឿង ប្រើប្រាស់អស់ចំនួន ០២ ឡាន និងរថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ ឡាន។
នគរបាលបញ្ជាក់ថា ទំហំ នៃការខូចខាត ប្រភេទសំណង់ដែកប្រក់ស័ង្កសី មានទំហំ ៦០ ម៉ែត្រ X៩០ ម៉ែត្រ ខូចខាតសម្ភារៈឆេះរោងចក្រចំនួន ០១ និងសម្ភារៈក្នុងរោងចក្រអស់ប្រហែល ៥០ ភាគរយ ហើយពុំបានរាលដាលដល់អ្នកក្បែរខាងឡើយ។ ចំពោះមូលដ្ឋាន នគរបាលជំនាញ កំពុងស្រាវជ្រាវ៕
អត្ថបទ ៖ សុភា













-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


