សន្តិសុខសង្គម
អាជ្ញាធរខណ្ឌបឹងកេងកង អ៊ុតកៅស៊ូបន្ថែមលើផ្លូវលេខ៣២២ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ
ជង្ហុកជាច្រើនកន្លែង និងមានទឹកដក់លើផ្លូវលេខ៣២២ កែងផ្លូវព្រះមុនីវង្ស ត្រូវបានអាជ្ញាធរខណ្ឌបឹងកេងកងធើ្វការអ៊ុតកៅស៊ូឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងលើកសោភ័ណភាពតាមដងផ្លូវផងដែរ។

សូមបញ្ជាក់ថា បើតាមលោក សុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌបឹងកេងកង បានប្រាប់អោយដឹងថា ចំពោះកំណាត់ផ្លូវកំពុងរងការខូចខាតនេះ គឺស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍សង្កាត់ឆ្នាំ២០២៤ របស់រដ្ឋបាលខណ្ឌបឹងកេងកង។

លោក លី ដែន ជាពលរដ្ឋតែងតែធ្វើដំណើរឆ្លងកាត់តំបន់នេះមានចិត្តសប្បាយរីករាយសាទរចំពោះអាជ្ញាធរមូលដ្ឋាន តែងយកចិត្តទុកដាក់ពីផលលំបាករបស់ប្រជាពលរដ្ឋគិតគូរតាំងពីការធ្វើដំណើររបស់ពលរដ្ឋ ការរស់របស់ពលរដ្ឋ និងសុខសុវត្ថិភាព។

លោក ហេង ពិសិដ្ឋ អភិបាលរងខណ្ឌបឹងកេងកងបានលើកឡើងថា ចំពោះផ្លូវមួយខ្សែនេះអាជ្ញាធរបានធើ្វការអ៊ុតជាប្រភេទកៅស៊ូមានទទឹង៨ម៉ែត្រ មានប្រវែង១៥០ម៉ែត្រ ចំពោះជង្ហុកតូចៗត្រូវបានចាក់បំពេញរួចហើយ។ លោកបានបន្ថែមទៀតថា សម្រាប់កន្លែងដែលនៅសេសសល់ នឹងធ្វើការអភិវឌ្ឍន៍ចាក់កៅស៊ូបន្ថែមនៅក្នុងគម្រោងអភិវឌ្ឍន៍សង្កាត់ឆ្នាំ ២០២៥ រហូតដល់ចំណុចផ្លូវលេខ៦៣ នាពេលខាងមុននេះ។

ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋក៏បានសំណូមពរអាជ្ញាធរបន្ថែមថា សូមជួយត្រួតពិនិត្យចំពោះការដ្ឋានកំពុងសាងសង់ បានយកដីចំណីផ្លូវដាក់សម្ភារៈលើផ្លូវ ដែលធ្វើអោយបាត់បង់នូវផ្លូវសម្រាប់ថ្មើរជើងបាត់ទៅហើយ៕
អត្ថបទ៖ ម៉េង
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


