សន្តិសុខសង្គម
អាជ្ញាធរខណ្ឌបឹងកេងកង ឆ្មក់បង្ក្រាប់ទីតាំងល្បែងស៊ីសងមួយកន្លែង ឃាត់ខ្លួនមនុស្សប្រុសស្រី៤នាក់
ទីតាំងបើកល្បែងស៊ីសងមួយកន្លែងដែលបង្កប់ដោយល្បីស៊ីសងខុសច្បាប់គ្រប់ប្រភេទត្រូវកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកង ឆ្មក់ចុះបង្ក្រាបឃាត់ខ្លួនមនុស្ស០៤នាក់ និងដកហូតសម្ភារៈមួយចំនួន។

ប្រតិបត្តិការនេះបានធ្វើនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ដឹកផ្ទាល់ដោយលោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកង និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកង ចុះបង្ក្រាបទីតាំងមួយកន្លែងដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៩៨ កែងផ្លូវលេខ ១៨៩ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ទីតាំងនេះបានបើកបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទ រួមមាន ភ្នាល់បាល់ មាន់ជល់អនឡាញ និងឡូតូតូចធំ ដែលមានមនុស្សចេញចូលពពាក់ពពូនទាំងយប់ទាំងថ្ងៃបង្កភាពអសន្តិសុខដល់ប្រជាពលរដ្ឋដែលមានផ្ទះនៅក្បែរនោះ ដូច្នេះប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរគួរមានវិធានការ ហើយថ្នាក់នាំក៏ទើបចេញសារាចរថ្មីផងនោះ អាជ្ញាធរខណ្ឌបឹងកេងកង ឆ្មក់ចុះបង្ក្រាបជាក់ស្ដែងតែម្ដង ដោយដកហូតបានកុំព្យូទ័រភ្នាល់តាមប្រព័ន្ធអនឡាញបានចំនួន ០៤គ្រឿង និងឃាត់ខ្លួនបានអ្នកលេងល្បែងស៊ីសងចំនួន២នាក់ និងអ្នកទទួលចាក់ភ្នាល់ល្បែងស៊ីសងស្រីចំនួនពីរនាក់ផងដែរ។

ក្រោយប្រតិបត្តិការកម្លាំងអាជ្ញាធរបាននាំយកសម្ភារៈ និងមនុស្សទាំង០៤នាក់ទៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងដើម្បីចាត់ការតាមនីតិវិធីបន្ត។ ចំណែកឯទីតាំងត្រូវបានបិទជាបណ្ដោះសន្ន។

គួរបញ្ជាក់ផងដែរ កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃ បានចេញសារាចរណែនាំ ឱ្យបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ នៅលើបណ្តាញទំនាក់ទំនងសង្គម ព្រោះការផ្សព្វផ្សាយនោះ បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ បន្ទាប់ពីទទួលបានសារាចរណែនាំខាងលើនេះរួចមក អគ្គស្នងការនគរបាលជាតិ បានដាក់ឱសានវាទ ត្រឹមថ្ងៃ១០ធ្នូ ឱ្យអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ប្រព័ន្ធផ្សព្វផ្សាយ អ្នកផលិតមាតិកាសង្គម ក៏ដូចជាបុគ្គលមានប្រជាប្រិយមួយចំនួន ធ្វើការលុបចោលព័ត៌មានល្បែងអនឡាញពីបណ្តាញសង្គម បើមិនដូច្នេះ សមត្ថកិច្ចនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ជាធរមាន៕
អត្ថបទ៖ សុភា


-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


