សន្តិសុខសង្គម
ឧត្តមសេនីយ៍ឯក លឹម តុងហួត៖ មន្ទីរកិច្ចការនារីទាំង១០ខេត្ត ប្តេជ្ញាចូលរួមជំរុញការផ្សព្វផ្សាយ និងប្រើប្រាស់ App NoDrug នៅក្នុងដែនសមត្ថកិច្ច
ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំ និងទំនាក់ទំនងសាធារណៈនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រាប់ឲ្យដឹងបែបនេះ ក្រោយពេលសិក្ខាកាមមកពីខេត្តចំនួន១០ ទទួលបានការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពចំណេះដឹងពីបញ្ហាគ្រឿងញៀន និងអត្ថប្រយោជន៍ App NoDrug https://nodrugsnacd.com/download របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់តំបន់ស្តីពី “លើកកម្ពស់ការចូលរួមរបស់អ្នកម្តាយ ដើម្បីទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន” ល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។

ឧត្តមសេនីយ៍ឯក លឹម តុងហួត បានបន្ថែមថា មន្ទីរកិច្ចការនារីចំនួន១០ មកពីខេត្តសៀមរាប កំពត កោះកុង ក្រចេះ ពោធិ៍សាត់ ព្រះសីហនុ ស្ទឹងត្រែង ឧត្តរមានជ័យ កែប និងខេត្តប៉ៃលិន មានភាពសប្បាយរីករាយក្រៃលែងហើយបានប្ដេជ្ញាចិត្តចូលរួមលើកកម្ពស់ការយល់ដឹងពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ក៏ដូចជាអត្ថប្រយោជន៍ App NoDrug ជូនដល់ប្រជាពលរដ្ឋក៏ដូចជាប្រជាសហគមន៍នៅក្នុងដែនសមត្ថកិច្ចរបស់ពួកគាត់។

ឧត្ដមសេនីយ៍ត្រី យិន យឿត ដែលជាគ្រូឧទ្ទេសផ្តល់ធាតុចូលក្នុងវគ្គបណ្ដុះបណ្ដាលនោះ បានប្រាប់ឱ្យដឹងបន្ថែមទៀតថា សិក្ខាកាមទាំងអស់មានការចាប់អារម្មណ៍ខ្លាំងចំពោះApp NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដោយពួកគាត់យល់ថា App NoDrug នឹងអាចជួយប្រជាពលរដ្ឋក៏ដូចជាប្រជាសហគមន៍របស់ពួកគាត់ឲ្យចាកផុតបានពីបញ្ហាគ្រឿងញៀន និងចូលរួមចំណែករាយការណ៍រាល់គ្រប់ករណីនៃបទល្មើសគ្រឿងញៀនដែលកើតមាននៅក្នុងសហគមន៍របស់ពួកគាត់ជូនដល់អាជ្ញាធរមានសមត្ថកិច្ច៕






-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


