Connect with us

សន្តិសុខសង្គម

សហជីពនៅកម្ពុជា គាំទ្រការបង្កើតច្បាប់កំណត់​ជនជ្រុលនិយមជាភេរវករ

បានផុស

នៅ

សហជីពតំណាងកម្មករ និយោជិតរាប់ម៉ឺននាក់នៅកម្ពុជា បានបង្ហាញការគាំទ្រឱ្យមានការបង្កើតច្បាប់កំណត់ក្រុម ឬបុគ្គលណាដែលមានគម្រោងគប់គិតបង្កើតចលាចល បង្កភាពវឹកវរ បង្កឱ្យមានជម្លោះ ប្រឆាំងជ្រុលនិយម ប៉ុនប៉ងផ្តួលរលំរដ្ឋាភិបាលស្របច្បាប់ទៅជាភេរវករ។

ការគាំទ្រនេះ ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបាន បញ្ជាក់ក្នុងពិធីអបអរសាទរខួបលើកទី៤៦ ទិវាជ័យជម្នះ ៧មករា ដែលប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រកាលពីម្សិលមិញ។

សម្តេចតេជោថ្លែងថា «ខ្ញុំយល់ថា វាដល់ពេលហើយដែលយើងត្រូវកសាងច្បាប់ និងកំណត់ចំពោះជនណា ឬក្រុមណាដែលមានគម្រោងការ ឬអំពើគប់គិត បង្កើតចលនាប្រឆាំងជ្រុលនិយមបង្កភាពវឹកវរ អសន្តិសុខក្នុងសង្គមបង្កឱ្យមានជម្លោះជាមួយរដ្ឋដទៃ និងប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ គឺជាភេរវករដែលត្រូវនាំខ្លួនមកវិនិច្ឆ័យទោស»។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានថ្លែងថា ការបង្កើតច្បាប់​កំណត់ជន​ជ្រុលនិយម​ជាភេរវករនេះ គឺជាការថែរក្សាសុខសន្តិភាពទាំងសម្រាប់កម្ពុជា និងប្រទេសដទៃទៀត ព្រោះក្រុមជ្រុលនិយម​តែងតែញុះញង់​ឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំមកលើរាជរដ្ឋាភិបាលចំពោះបញ្ហាទឹកដី ព្រំដែន អធិបតេយ្យ ជាដើម ដើម្បីអូសទាញប្រជាពលរដ្ឋទៅគាំទ្រក្រុមខ្លួន សំដៅឈានទៅបង្កើតឱ្យបានជាចលនាធ្វើបដិវត្តន៍ ឬញុះញង់ឱ្យមានអំពើហិង្សាផ្ទៃក្នុងកម្ពុជា ក៏ដូចជារវាងកម្ពុជា និងប្រទេសជិតខាង ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបញ្ជាក់ថា «បើពុំមានច្បាប់លើក្រុម និងចលនាដែលមានគំនិតប្រឆាំងជ្រុលនិយមជាក្រុមភេរវករនោះទេ ប្រទេសកម្ពុជានឹងរងការញាំញីវាយប្រហារពីក្រុមនេះម្តងហើយម្តងទៀត បង្កើតឱ្យមានគំនិតស្អប់ រើសអើង ប្រឆាំងជាតិសាសន៍ខ្លួនឯង ក៏ដូចជាប្រទេសជុំវិញនៃប្រទេសកម្ពុជា និងរុញច្រានប្រទេសកម្ពុជា​ធ្លាក់​ក្នុងភ្លើង​សង្គ្រាមឡើងវិញជាក់ជាមិនខាន»។

លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ មើលឃើញថា ការបញ្ចេញមតិ​របស់​ជនមួយក្តាប់តូច បានកំពុងបញ្ចេញសំឡេងផ្ទុយពីការពិត ខុសពីអ្វីដែលមានចែងក្នុងច្បាប់ រំលោភធ្វើ​ឱ្យ​ប៉ះពាល់សិទ្ធិអ្នកដទៃ។ ហេតុនេះ លោកគាំទ្រពេញទំហឹង ក្នុងការបង្កើតច្បាប់ដាក់ជនជ្រុលនិយមទៅជាភេរវករ ដែលត្រូវនាំខ្លួនមកវិនិច្ឆ័យទោស ដើម្បីការពារសន្តិភាព។

លោកថ្លែងថា «ពេលមានច្បាប់នេះ គឺជនខិលខូចលែងចេះតែបញ្ចេញ លែងចេះតែធ្វើបានទៀតហើយ។ នៅពេលអត់មានច្បាប់ ពួកនេះថា គេចង់ធ្វើអីធ្វើទៅរឿងរបស់គេ ហើយ​នៅពេលដែល​យើងថាឱ្យ​គេ គេថាសិទ្ធិបញ្ចេញមតិ បញ្ជេញមិនបាន តាមពិតការបញ្ចេញរបស់ពួកនេះ គឺធ្វើឡើងវាហួស វាលើស ចឹងខ្ញុំ​សូមគាំទ្រនូវការកសាងឱ្យមានច្បាប់ដាក់ទណ្ឌកម្មលើជនខិលខូចទាំងអស់នេះ»។

លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា ថ្លែងថា ការបង្កើតច្បាប់ថ្មីនេះ​ជាការ​ធ្វើឱ្យសុខសន្តិភាពនៅកម្ពុជាកាន់តែរឹងមាំ និងធ្វើឱ្យពលរដ្ឋមានភាពកក់ក្តៅជាមួយការអភិវឌ្ឍ រីកចម្រើន រុងរឿងលើគ្រប់វិស័យ របស់ប្រទេសជាតិ។

លោកថ្លែងថា «ក្នុងនាមពលរដ្ឋក៏ដូចជាក្នុងនាម តំណាងកម្មករនិយោជិត ខ្ញុំសប្បាយចិត្ត និងចង់ឱ្យមានច្បាប់នេះកើតឡើង ដើម្បីប្រទេសកម្ពុជាកាន់តែមានសន្តិសុខល្អ សន្តិភាពពេញលេញបន្ថែមទៀត ដើម្បីការពារកុំឱ្យមានការកកើតឡើងវិញនូវសង្គ្រាម ឬបញ្ហាភេរវកម្មកើតឡើងនៅកម្ពុជា»។

បើតាមសហជីពខាងលើ ក្រុមប្រឆាំងជ្រុលនិយមមិនដែលមើលឃើញពីកិច្ចខិតខំប្រឹងប្រែង និងការសម្រេច​បានលទ្ធផលដ៏ត្រចះត្រចង់ជូនជាតិរបស់រាជរដ្ឋាភិបាលម្តងណាឡើយ ផ្ទុយទៅវិញ ពួកនេះតែងតែ ឆ្កឹះឆ្កៀល​ដុតកំហឹងបង្កហិង្សាចលាចលផ្សេងៗ ក្នុងបំណងរុញច្រានប្រទេសកម្ពុជា​ឱ្យធ្លាក់​ក្នុងភ្លើងសង្គ្រាមឡើងវិញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម១២ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម