សន្តិសុខសង្គម
អាវុធហត្ថស្រុកអង្គរបូរី ឃាត់ខ្លួនជនសង្ស័យគ្រឿងញៀនប្រុស ស្រី ៧នាក់ អនុវត្តនីតិវីធីច្បាប់
ជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀនខុសច្បាប់ចំនួន ៧នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកអង្គរបូរីខែត្តតាកែវ ចាប់ឃាត់ខ្លួនចាត់ការតាមនីតិវិធី កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។

ក្រោមបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធីដោយលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅវេលាម៉ោង១៣និង០០នាទី ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គរបូរី បានចុះបង្រ្កាបករណីប្រើប្រាស់គ្រឿងញៀនខុសច្បាប់នៅចំណុច វត្តចាស់ ហៅ(វត្តតាជី)ស្ថិតក្នុងភូមិព្រៃបាសឹង្ហ ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។

ក្នុងប្រតិបត្តិការឃាត់ខ្លួន កម្លាំងអាវុធហត្ថបានដកហូតវត្ថុតាងរួមមាន ម៉ូតូចំនួន២គ្រឿង ម៉ាកឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CR 6170 និងម៉ាកនិច ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ1HN 4794 ទូរស័ព្ទចំនួន៥គ្រឿង ពូថៅចំនួន១ និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។ ជនសង្ស័យទាំង៧នាក់ត្រូវបានបញ្ជូនទៅការិយាល័យជំនាញទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងទៅអយ្យការអមសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី៕
អត្ថបទ៖ វីរៈ


-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត