Connect with us

សន្តិសុខសង្គម

ព័ត៌មានចុងក្រោយ៖ ករណីឆេះក្លឹប មីតណាយ​ព្រីមៀរ ស្លាប់ពីរនាក់ របួសធ្ងន់៥នាក់

បានផុស

នៅ

តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់មុននេះបន្តិថា​ ករណីអគ្គិភ័យឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ នៅខណ្ឌដង្កោ មានជនរងគ្រោះស្លាប់២នាក់ និងរងរបួសធ្ងន់ចំនួន ៥នាក់ កំពុងសង្គ្រោះបន្ទាន់។ លោក សំ វិច្ឆិកា បញ្ជាក់ថា ជនរងគ្រោះទាំងអ្នកស្លាប់ និងអ្នករងរបួសសមត្ថកិច្ចកំពុងស្រាវជ្រាវរកអត្តសញ្ញាណក្រុមគ្រួសារដើម្បីមកទទួល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ករណីអគ្គិភ័យនេះបានកើតឡើងដោយសារជាងជួសជុលផ្សារដែកនៅក្នុងក្លឹបង្កជាអគ្គិភ័យតែម្ដង ខណៈ​ម្ចាស់ទីតាំងត្រូវបានកម្លាំងជំនាញកំពុងហៅមកសួរនាំ។

សូមបញ្ជាក់ថា ករណីអគ្គិភ័យនេះបានកើតឡើងនាវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុមានជាងផ្សារដែកបានចូលទៅផ្សារជួសជុលនៅខាងក្នុង លុះមកដល់វេលាកេីតហេតុស្រាប់តែឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់ប្រជាលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗ។

តាមសមត្ថកិច្ចបានឲ្យដឹងថា​ ក្លឹបកម្សាន្តខាងលេីមានយីហៅ​ មីតណាយព្រីមៀរក្លឹប​ មានទំហំ​ ៣៥ម៉ែត្រ​ គុណ៤០ម៉ែត្រ​ ឆេះខូចខាតសម្ភារៈក្នុងក្លឹបអស់ទាំងស្រុង និងម៉ូតូ ៥គ្រឿង និងរាលដាលដល់បន្ទប់ផ្ទះសំណាក់ទំហំ ៣,៥ម៉ែត្រ គុណ ០៥ម៉ែត្រ ចំនួន១បន្ទប់ ។

ក្នុងប្រតិបត្តិការអន្តរាគមន៍ សង្គ្រោះ កម្លាំងសមត្ថកិច្ចជំនាញបានប្រើពេលប្រមាណ៣ម៉ោង និងបានប្រើប្រាស់ទឹកអស់ចំនួន៥០ឡាន ស្មើនឹង១៦០ម៉ែត្រគូប៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម