Connect with us

សន្តិសុខសង្គម

អគ្គិភ័យឆេះរោងចក្រនៅខណ្ឌដង្កោ អាចបណ្ដាលឲ្យកម្មករ៤០០នាក់ប្រឈមបាត់បង់ការងារ

បានផុស

នៅ

ករណីអគ្គិភ័យឆាបឆេះរោងចក្រនៅផ្លូវ៥០ម៉ែត្រ ក្នុងភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ កាលពីព្រលប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ បានបណ្ដាលឲ្យរោងចក្រ ១អគារ រួមទាំងសម្ភារៈនៅក្នុងរោងចក្រត្រូវបានអណ្ដាតភ្លើងលេបត្របាក់អស់ទាំងស្រុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់នៅព្រឹកថ្ងៃទី១២កុម្ភៈ នេះថា រោងចក្រនេះជារោងចក្រកាត់ដេរសំលៀកបំពាក់ មានឈ្មោះ ហ្វ័រម៉ាត ខេមបូឌា ខូអិល​ធី​ឌី មានថៅកែជាជនជាតិ កូរ៉េ និងមានកម្មករកម្មការិនីប្រមាណ៤០០នាក់។

លោក សំ វិច្ឆិកា បញ្ជាក់ថា ក្នុងករណីអគ្គិភ័យនេះ កម្លាំងជំនាញមកគ្រប់បណ្ដាអង្គភាព និងរថយន្ដពន្លត់អគ្គិភ័យជាច្រើនគ្រឿងបានជួយអន្តរាគមន៍ពន្លត់រហូតដល់វេលាម៉ោងជាង១០យប់ ទើបអាចគ្រប់គ្រងស្ថានការណ៍បាន និងមិនបណ្ដាលឲ្យមានកម្មករ ឬបុគ្គលិកណាម្នាក់រងរបួសនោះទេ។ តែទោះយ៉ាងណា លោកនៅមិនទាន់បញ្ជាក់ពីមូលហេតុដែលនាំឲ្យកើតមានករណីអគ្គិភ័យនេះនៅឡើយទេ ខណៈកម្លាំងជំនាញកំពុងស្រាវជ្រាវ។

តាមរបាយការណ៍របស់ក្រុមការងារព័ត៌មាន និងប្រត្តិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ម្ចាស់ទីតាំង​រោងចក្រមានឈ្មោះ YOO MIWOL ភេទស្រី អាយុ៥១ឆ្នាំ ជនជាតិ កូរ៉េខាងត្បូង រោងចក្រសាងសង់អំពីថ្មប្រក់ស័ង្កសី ទំហំ ១០,០០០ម៉ែត្រការ៉េ។ ក្នុងប្រតិបត្តិការអន្តរាគមន៍ កម្លាំងជំនាញមកពីគ្រប់បណ្ដាអង្គភាពពាក់ព័ន្ធបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យសរុបចំនួន៤៣គ្រឿង។

សូមបញ្ជាក់ថា ករណីអគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅលើបណ្ដោយផ្លូវ៥០ម៉ែត្រ ក្នុងភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលបណ្ដាលឲ្យខូចខាតរោងចក្រ និងសម្ភារៈនៅក្នុងរោងចក្រទាំងស្រុង៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ១១ ម៉ោង មុន

Rihanna និងតារារ៉ុក A$AP ក្លាយជាគូស្នេហ៍លេចធ្លោជាងគេ ក្នុងកម្មវិធី Met Gala 2025

KPT+១១ ម៉ោង មុន

មូលហេតុពិតនាំឲ្យ ស៊ុយអែត ​ស្ថិត​ក្នុង​ប្រទេស​​មាន​​សុភមង្គល​​​លើ​​លោកក្នុង​ឆ្នាំ ២០២៥

សុខភាព១១ ម៉ោង មុន

អ្នកជំនាញសុខភាព ប្រាប់ពីមូលហេតុទូទៅ ៦យ៉ាង ដែលមនុស្សអាចឆាប់ស្លាប់ក្រោយចូលវ័យ ៦០ឆ្នាំ

ព័ត៌មានជាតិ១១ ម៉ោង មុន

សភាពាណិជ្ជកម្មកម្ពុជា-ម៉ាឡេស៊ី ចុះ MoU បង្កើតក្របខ័ណ្ឌលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​ភ្លៀង​​​ខ្លាំង​​បណ្តាល​ឲ្យ​ជន់លិច​ផ្លូវ​នៅ​រដ្ឋធានី​​បាងកក​និង​​ខេត្ត​ជុំវិញ​មួយចំនួន

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន

សន្តិសុខសង្គម១៤ ម៉ោង មុន

បុរសម្នាក់ដាច់ខ្យល់ស្លាប់នៅក្នុងព្រៃពេលដើរឆ្លុះកង្កែប សង្ស័យជំងឺគាំងបេះដូង

សន្តិសុខសង្គម១៦ ម៉ោង មុន

សត្តឃាតដ្ឋានជ្រូក ក្នុងភូមិតាឡី ហាក់ចង់លាក់បាំងព័ត៌មានរឿងកម្មករឆក់ខ្សែភ្លើងស្លាប់នៅទីតាំងខ្លួន

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ភ្ញៀវ​ទេសចរ​រុស្ស៊ី​៧នាក់ពុលផ្លែឈើ​ព្រៃនៅខេត្ត Surat Thani ប្រទេសថៃ

Sokha Hotels

ព័ត៌មានពេញនិយម