សន្តិសុខសង្គម
លោក លឹម តុងហួត៖ បញ្ហាគ្រឿងញៀន គឺជាបញ្ហារួមដែលតម្រូវឲ្យមានការចូលរួមពីគ្រប់សមាសភាព
នៅថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២៥ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងអប់រំ យុវជន និងកីឡា និងខេត្តសៀមរាប បានរួមគ្នាបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន អេដស៍ ចរាចរណ៍ បារីអេឡិចត្រូនិច និងApp NoDrug តាមរយៈសិក្ខាសាលាអប់រំផ្សព្វផ្សាយស្តីពីផលប៉ះពាល់ដល់សុខភាពបណ្តាលមកពីការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ បារីអេឡិចត្រូនិច ការបង្ការមេរោគអេដស៍ ជំងឺអេដស៍ និងច្បាប់ចរាចរណ៍ផ្លូវគោក ដល់គរុសិស្ស សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ចំនួន ២១៨នាក់។

ថ្លែងក្នុងនាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានថ្លែងអំណរគុណ និងលើកឡើងថា បញ្ហាគ្រឿងញៀនគឺជាបញ្ហារួមរបស់យើងទាំងអស់គ្នាដែលតម្រូវឲ្យមានការចូលរួមពីគ្រប់សមាសភាព បង្ការទប់ស្កាត់កុំឲ្យរីករាលដាលក្នុងសហគមន៍ដែលក្នុងនោះយុវជនគឺជាកម្លាំងសំខាន់មុតស្រួចជួយទៅដល់ការងារផ្សព្វផ្សាយព័ត៌មានពិតដល់ក្រុមគ្រួសារក៏ដូចជាប្រជាពលរដ្ឋទូទៅក្នុងសហគមន៍ មិនជក់ មិនជួញគ្រឿងញៀនដែលនាំទុក្ខដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ លោកក៏បានសំណូមពរដល់អ្នកចូលរួមទាំងអស់ត្រូវជួយផ្សព្វផ្សាយនិងទាញយក App NoDrug ដើម្បីចូលរួមកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិសេសគឺរាយការណ៍ដើម្បីយកបញ្ហាគ្រឿងញៀនចេញពីសហគមន៍។

ក្នុងនាមលោក ប្រាក់ សោភ័ណ អភិបាល ក្នុងឱកាសនោះ លោក សំកុល សុចិត្រា អភិបាលរង ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តសៀមរាប បានថ្លែងអំណរគុណដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា និងគ្រប់សមាសភាពទាំងអស់ដែលបានរួមគ្នាជួយលើកកម្ពស់ប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន អេដស៍ គ្រោះថ្នាក់ចរាចរណ៍ បារីអេឡិចត្រូនិច និងApp NoDrug ជាមួយនេះគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តសៀមរាបបានអនុវត្តនូវរាល់វិធានការ បទដ្ឋានគតិយុត្តិនានា រាជរដ្ឋាភិបាល អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនធ្វើឱ្យក្លាយទៅចលនាជាតិមួយដែលមានការចូលរួមគ្រប់សមាសភាពទាំងអស់ ការបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន គឺពិតជាសំខាន់បំផុតសម្រាប់ការពារយុវជនធនធានរបស់យើងក៏ដូចជាដល់នូវទំនុកចិត្តដល់អ្នកទេសចរណ៍ឲ្យមកកំសាន្តនៅទឹកដីខេត្តសៀមរាបបវរនៃយើងផងដែរ។

វាគ្មិនរបស់យើងគឺ សាស្ត្រាចារ្យ មហាបរិញ្ញា ហោ ប៊ុនឡេង ឧត្តមសេនីយ៍ត្រីយិន យឿត លោក ឈឹមវិបុល បានផ្ដល់ចំណេះដឹងដល់អ្នកចូលរួមពីវិធីសាស្ត្រ បច្ចេកទេសសំខាន់ៗ ក្នុងការបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន បញ្ហាមេរោគអេដស៍ ជំងឺអេដស៍ គ្រោះថ្នាក់ចរាចរណ៍និងសុវត្ថិភាពនៅលើដងផ្លូវ បារីអេឡិចត្រូនិច អត្ថប្រយោជន៍ជំរុញការទាញយកប្រើប្រាស់ App NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនសំដៅចូលរួមទាំងអស់គ្នា ក្នុងគោលបំណងរួមគ្នាហើយអ្នកចូលរួមទាំងអស់អាចក្លាយជាជនបង្គោលសម្រាប់ក្រុមគ្រួសារនិងសហគមន៍របស់ពួកគេ៕






-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


