Connect with us

សន្តិសុខសង្គម

អគ្គិភ័យឆេះផ្ទះលក់ដូរអីវ៉ាន់ចាប់ហួយមួយនៅខេត្តត្បូងឃ្មុំ ខាតបង់ទឹកប្រាក់សរុបប្រមាណ ៣៥០០០​ ដុល្លារ

បានផុស

នៅ

ផ្ទះលក់ដូរអីវ៉ាន់ចាប់ហួយមួយកន្លែងនៅ​ក្នុងភូមិ​ប្រធាតុ​ ឃុំ​ស្រឡប់​ ស្រុក​ត្បូងឃ្មុំ​ ខេត្ត​ត្បូងឃ្មុំ​ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិសរុបប្រមាន ៣៥០០០​ដុល្លារ តែក្នុងករណីអគ្គិភ័យនេះ មិនបណ្ដាលឲ្យមានមនុស្សរងរបួសនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍គ្រោះអគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង១០និង០៥នាទីយប់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។

តាមរបាយការណ៍របស់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនេះមានម្ចាស់ឈ្មោះ ឈ្មោះ មិន ត្រេងភេទ​ ប្រុស​ អាយុ​៤១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ និងប្រពន្ធ​ឈ្មោះ​ មុល​ ស្រីឃាន​ អាយុ​៤៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​លក់អីវ៉ាន់ចាប់ហួយ មានទីលំនៅកន្លែងកើតហេតុ។ តាមរបាយការណ៍ ផ្ទះមាន ៨ គុណ ៣៥ម៉ែត្រ​ សង់អំពីថ្មដំបូលប្រក់ដែកសង្កសីត្រូវបានឆាបឆេះផ្ទះអស់ចំនួន៧០% ម៉ូតូចំនួន​ ៤​គ្រឿង​ ម៉ាកឌ្រីមសង់​ ចំនួន​៣គ្រឿង​ និងម៉ាកវេវឆ្លាមចំនួន១គ្រឿង​ ត្រូវបានឆេះខូចខាតទាំងស្រុង។ សម្ភារៈខូចខាតសរុបជាទឹកប្រាក់អស់ចំនួនប្រហែល​ ៣៥០០០​ដុល្លារ។

ក្នុងប្រតិបត្តិការអន្តរាគមន៍ កម្លាំងជំនាញបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យចំនួន៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន​ ៤រថយន្ដស្មើនឹង​ ២៦ម៉ែត្រគូប៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម