សន្តិសុខសង្គម
កម្លាំងជំនាញបង្ក្រាបមេក្លោងគ្រឿងញៀន និងក្រុមបងធំដែលបង្កអុកឡុកក្នុងមូលដ្ឋាន
កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងនគរបាលខណ្ឌច្បារអំពៅ បានបង្រ្កាបឃាត់ខ្លួនមេក្លោងជួញដូរគ្រឿងញៀនម្នាក់ និងបក្ខពួកផ្សេងទៀតសរុប៨នាក់ ដែលតែងបង្កអុកឡុកក្នុងមូលដ្ឋាន។ បើតាមសមត្ថកិច្ច ក្រុមជនសង្ស័យទាំងនេះ ជាមុខសញ្ញាលួច ឆក់ ប្លន់ និងបងតូចបងធំបង្កអសន្តិសុខក្នុងមូលដ្ឋាន។

ប្រតិបត្តិការបង្ក្រាបក្រុមមេក្លោងគ្រឿងញៀន និងជាក្រុមបងតូចបងធំនេះ ធ្វើឡើងជាបន្តបន្ទាប់កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ដោយដំបូងឃាត់បានមេក្លោងជួញដូរគ្រឿងញៀនម្នាក់ឈ្មោះ ម៉ូវ សុភា ហៅ អាស្រម៉ូវ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ និងបន្តចាប់ឃាត់ខ្លួនបក្ខពួកបន្ថែមទៀតនៅទីតាំងចំនួន០៤កន្លែងផ្សេងទៀត ស្ថិតក្នុងភូមិសាស្រ្តខណ្ឌច្បារអំពៅ។ តាមរបាយការណ៍ ជនសង្ស័យជាមេក្លោងឈ្មោះ ម៉ូវ សុភា ហៅ អាស្រម៉ូវ ក៏មានដីកាចាប់ខ្លួនរបស់តុលាការផងដែរ។

ក្នុងប្រតិបត្តិការឃាត់ខ្លួន កម្លាំងជំនាញបានដកហូតវត្ថុតាង និងថ្នាំញៀនមួយចំនួន។ តាមការបញ្ជាក់ពីសមត្ថកិច្ច ក្រុមជនសង្ស័យទាំងនេះ គឺជាក្រុមជួញដូរចែកចាយគ្រឿងញៀនយ៉ាងសកម្ម និងបង្កភាពអសន្តិសុខក្នុងមូលដ្ឋាន និងក្រៅមូលដ្ឋាន ហើយបានបង្កើតបក្ខពួកបងតូចបងធំ បង្កអុកឡុកក្នុងមូលដ្ឋាន និងការប្រើហិង្សា និងលួច ឆក់ ប្លន់ ផងដែរ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៨ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


