សន្តិសុខសង្គម
Update៖ ករណីឆេះអាហារដ្ឋាន ពេជ្រ ចរណៃ ល្បុក្កតោ អស់សម្ភារស្ទើរទាំងស្រុង
អាហារដ្ឋានមួយកន្លែងដែលមានយីហោ អាហារដ្ឋាន ពេជ្រ ចរណៃ ល្បុក្កតោ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបណ្ដាលឲ្យខូចខាតសម្ភារនៅខាងក្នុងស្ទើរទាំងស្រុង ខណៈប្រភពមួយចំនួនបង្ហើបថា ករណីនេះបណ្ដាលមកពីជាងផ្សារដែកធ្លាក់កម្ទេចភ្លើង លើសាឡុង តែគេនៅមិនទាន់យកជាផ្លូវការនោះទេ។

បើតាមការបញ្ជាក់ពីពលរដ្ឋបានអោយដឹងថា មុនកើតហេតុគេបានធុំក្លិនឈ្ងៀម និងមានផ្សែងចេញពីក្នុងហាងមកខាងក្រៅ។ ភ្លាមៗ ក៏មានពលរដ្ឋបានរត់ស្ទុះមកមើលឃើញមានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅបាត់ទៅហើយ ពលរដ្ឋបានប្រញាប់រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានដើម្បីអន្តរាគមន៍បាញ់ពន្លត់។

ប្រភពព័ត៍មានបឋមជំហានដំបូងគេសង្ស័យកើតចេញពីការផ្សារដែកធ្លាក់កម្ទេចភ្លើងលើសាឡុង ប៉ុន្តែចំពោះមូលហេតុ ច្បាស់លាស់ សមត្ថកិច្ចកំពុងបើកការស្រាវ ។

ករណីអគ្គិភ័យនេះ បានបង្កការខូចខាតអស់សម្ភារៈមួយចំនួនធំ ប៉ុន្តែមិនមានការរាលដាលនោះឡើយ និងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន០៥គ្រឿងបាញ់អោយរលត់ជាស្ថាពរ។
ក្រោយកើតមានករណីអគ្គិភ័យឆាបឆេះនេះ កញ្ញា ពេជ្រ ចរណៃ ដែលគេស្គាល់ថា អ្នកសិល្បការិនីល្បីឈ្មោះមួយរូប បានចេញមុខមកបញ្ជាក់ថា ទីតាំងហាងដែលត្រូវបានអគ្គិភ័យឆេះនោះ គីជាហាងរបស់នាង តែរូបនាងមិនបានរងរបួសអ្វីនោះទេ។ នាងក៏សូមអរគុណដល់អ្នកទាំងអស់គ្នាដែលសួរនាំពីនាង។
កញ្ញា ពេជ្រ ចរណៃ បានសរសេរនៅលើហ្វេសបុកផ្ទាល់ខ្លួនកាលពីយប់មិញថា «សូមអរគុណបងប្អូនទាំងអស់គ្នា ដែលបារម្មណ៍ពីសុវត្ថិភាពរបស់ខ្ញុំ ក្នុងករណីភ្លើងឆេះ ហាងរបស់ខ្ញុំ នៅមុននេះ! ពេលនេះខ្ញុំមិនមានរងរបួសអ្វីទេ តែហាងឆេះទាំងស្រុងហើយ សូមអរគុណគុនបងប្អូនទាំងអស់គ្នាណាស់ »។
សូមបញ្ជាក់ថា ករណីអគ្គិភ័យនេះបានបង្កភ្ញាក់ផ្អើលនៅវេលាម៉ោង០៨និង៤០នាទីយប់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចអាហារដ្ឋាន ពេជ្រ ចរណៃ ល្បុក្កតោ តាមបណ្តោយផ្លូវលេខ ៣១៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕
អត្ថបទ៖ រដ្ឋា



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៦ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៦ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកស្លាប់និងរបួសនៅអ៊ីស្រាអែលកើនឡើងយ៉ាងគំហុក ខណៈអ៊ីរ៉ង់បាញ់ស្រោចមីស៊ីល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ងាកចេញពីព្រំដែនកម្ពុជា-ថៃ ទៅមើលការកសាងផ្លូវក្រវាត់ព្រំដែនកម្ពុជា-វៀតណាម សម្រេចបានអ្វីខ្លះ?