ព័ត៌មានជាតិ
ខេត្តរតនគិរី នឹងមានភ្លៀងធ្លាក់៣ថ្ងៃជាប់គ្នា អាកាសធាតុចុះត្រជាក់ដល់ ២៣°C
តាមការព្យាករស្តីពីស្ថានភាពអាកាសធាតុ បានឱ្យដឹងថា ខេត្តរតនគិរី នឹងមានភ្លៀងធ្លាក់ ព្រមជាមួយផ្គររន្ទះ ៣ ថ្ងៃជាប់គ្នា ចាប់ពីថ្ងទី២៨-៣0 ខែតុលា ឆ្នាំ ២០២៥ ជាមួយនឹងសីតុណ្ហភាពធ្លាក់ចុះដល់ ២៣ អស្សាសេ ខណៈអាជ្ញាធរអំពាវនាវពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន។ ករណីភ្លៀងធ្លាក់នេះ ដោយសារជ្រលងសម្ពាធទាប បាននឹងកំពុងមានឥទ្ធិពលមកខេត្តរតនគិរី ស្ថិតនៅភូមិភាគឦសាន។

ស្ថានភាពបែបនេះនឹងធ្វើឱ្យសីតុណ្ហភាព ពី ២៣°C ទៅ ៣០ °C ខ្យល់បក់ប្រែប្រួលទិស និង មានល្បឿនលឿងខ្លាំង ពី ១ ទៅ ៤ ម៉ែត្រ/វិនាទី។ លើសពីនេះ នឹងមានភ្លៀងផ្គររន្ទះពី តិចទៅច្រើនខ្លាំង ភវនីយភាណ ៨០ ភាគរយ។ ស្ថានភាពជាក់ស្តែង នៅថ្ងៃនេះមិនមានពន្លឺព្រះអាទិត្យនោះទេ ហើយពពកខ្មៅក្រាស់នៅពេលព្រឹក។ ជាការកត់សម្គាល់ ភ្លៀងធ្លាក់ និងរលឹមស្រិចៗតាំងពីព្រឹករហូតដល់ពេលយប់ និងមានខ្យល់បក់តិចតួច។
អាកាសធាតុនេះ មន្ទីរធនធានទឹកខេត្តរនតគិរី អំពាវនាវទៅដល់ប្រជាពលរដ្ឋដែលរស់នៅជាប់ទឹកទន្លេសេសាន និងទន្លេស្រែពក ស្ទឹង បឹង អូរ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដោយទឹកនឹងកើនឡើងយ៉ាងឆាប់រហ័ស ជាពិសេស ថែរក្សាសុខភាពនិងត្រៀមអាវភ្លៀងរាល់ពេលចេញដំណើរ។

យោងព្រឹត្តិបត្រព្យាករកម្រិតទឹកភ្លៀង នៃក្រសួងធនធានទឹក និងឧត្តុនិយម បានឱ្យដឹងថា កម្ពុជានឹងមានភ្លៀងធ្លាប់ពីតិចទៅច្រើននៅតាមបណ្ដារាជធានី-ខេត្ត នីមួយៗ គិតចាប់ពីថ្ងៃទី២៧ ខែតុលា រហូតដល់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥៕
ដោយ៖ ខៀវ ចាប
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


