Connect with us

សន្តិសុខសង្គម

ជនរងគ្រោះក្នុងករណីប៉ុនប៉ងឃាតកម្មនៅក្រុង​ដូន​កែវ ​ស្នើឲ្យសមត្ថកិច្ច​ជួយពន្លឿនចាប់ខ្លួនជនសង្ស័យ​មកផ្តន្ទាទោស

បានផុស

នៅ

ករណីប៉ុនប៉ងឃាតកម្មដោយបើករថយន្តបំបុកជនរងគ្រោះតែមិនបានសម្រេច កើតឡើងជិតកន្លះខែទៅហើយ តែមិនទាន់មានពន្លឺយុត្តិធម៌ដល់ជនរងគ្រោះនៅឡើយទេ ខណៈជនរងគ្រោះទទួចស្នើសុំសមត្ថកិច្ចជួយពន្លឿនការស្វែងរកចាប់ខ្លួន​ជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការរៀបរាប់ពីជនរងគ្រោះឈ្មោះ ម៉ៅ ម៉ារី ភេទស្រី អាយុ២៣ឆ្នាំ រស់នៅភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ បានឲ្យដឹងថា កាលពីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង០១និង៣០នាទី ខ្លួនបានជិះម៉ូតូតាមផ្លូវជាតិលេខ២ ចេញពីកម្មវិធីជួបជំមិត្តភក្ដិ លុះមកដល់មុខវិទ្យាល័យជាស៊ីមតាកែវ ស្រាប់តែមានរថយន្តមួយគ្រឿង​ជិះមកបំបុកពីក្រោយពេញទំហ៊ឹងបណ្តាលឲ្យខ្លួន និងអ្នករួមដំណើរពីក្រោយម្នាក់រងរបួសធ្ងន់ទាំងពីរនាក់។

ជនរងគ្រោះបញ្ជាក់ថា រយន្តដែលបើកបំបុកប៉ុនប៉ងសម្លាប់នេះ ម៉ាកកាំមេរី ហាយប្រីត ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 2AQ 9945 បើកបរដោយឈ្មោះ ញីវ គឹមសាន (ហៅ កាក់) ហើយក្រោយពេលបង្កគ្រោះថ្នាក់ជនសង្ស័យបានបើករថយន្តទៅប្លុងចោលនៅ ធម្មវិន័យ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ និងរត់គេចខ្លួនបាត់ស្រម៉ោល មកដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥នេះ នៅមិទាន់ស្វែងរកឃើញនៅឡើយ។

ករណីនេះលោក ឥន្ធ មណ្ឌល អធិការនគរបាលក្រុងដូនកែវ បានឲ្យដឹងថា ចាប់តាំងពីថ្ងៃកើតហេតុកម្លាំងលោកបានចុះទៅដល់លំនៅដ្ឋានជនសង្ស័យដែរ តែជនសង្ស័យខាងលើបានរត់គេចខ្លួនបាត់។ លោកបន្ថែមថា ជំនាញលោកបានចេញលិខិតអញ្ជើញជនសង្ស័យមកអធិការដ្ឋានដើម្បីដោះស្រាយដែរ តែនៅមិនព្រមចូលខ្លួន មកដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥នេះ ដូច្នេះលោកមានតែបញ្ជូនសំណុំរឿងឡើងទៅថ្នាក់លើដើម្បីចាត់ការតាមនីតិវិធីបន្តទៀត៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម