Connect with us

សន្តិសុខសង្គម

នគរបាលស្រុកទ្រាំង បង្ក្រាបជនសង្ស័យគ្រឿង​ញៀន​៦នាក់បញ្ជូនទៅតុលាការ

បានផុស

នៅ

អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន៦នាក់ត្រូវបានឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវរួចរាល់ហើយនៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ពីលោកវរសេនីយ៍ទោ កប សេម អធិការនៃអធិការដ្ឋាននគរបាលស្រុកទ្រាំង ជនសង្ស័យទាំង៦នាក់ត្រូវបានស្រាវជ្រាវ និងឃាត់ខ្លួនកាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង១៣និង០៥នាទី ដោយកម្លាំងជំនាញអន្តរាគមន៍អធិការដ្ឋាន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គខ្នុរ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប្រាំបីមុំ ក្នុងមូលដ្ឋានខ្លួន។

លោកអធិការបន្តថា ក្នុងប្រតិបត្តិការ កម្លាំងជំនាញបានរកឃើញវត្ថុតាងដកហូតបានរួមមាន ថ្នាំញៀនចំនួន ០៥កញ្ចប់ ម៉ូតូ ០២គ្រឿង ទូរស័ព្ទដៃ ០៤គ្រឿង និងថង់វិចខ្ចប់ថ្នាំញៀនមួយចំនួន៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម