សន្តិសុខសង្គម
សាលាដំបូងរាជធានីបើកសវនាការកាត់ទោសក្រុម ដួង តារា ពាក់ព័ន្ធសំណុំរឿងដោះដូរ(លក់)ទីតាំងពន្ធនាគារខេត្តកំពង់ឆ្នាំង
សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ បានលើកយកសំណុំរឿងក្រុមលោក ដួង តារា ពាក់ព័ន្ធប្រព្រឹត្តអំពើពុករលួយដោះដូរ(លក់)ទីតាំងពន្ធនាគារខេត្តកំពង់ឆ្នាំង មកបើកសវនាការដើម្បីផ្តន្ទាទោសលើជនជាប់ចោទ។ សវនាការបានធ្វើឡើងជាសាធារណៈ ដែលដឹកនាំដោយលោកស្រី យី សុខវួច ប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងលោក ទុង រតនា ព្រះរាជអាជ្ញារងតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

សវនាការបានធ្វើឡើងចំពោះមុខជនត្រូវចោទ ៤នាក់ ១-ឈ្មោះ ដួង តារា, ២-ឈ្មោះ មួង ឃីម ជាប់ចោទពីបទជំនួញឥទ្ធិពលអកម្ម តាមបញ្ញត្តិមាត្រា៦០៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ, ៣-ឈ្មោះ អ៊ុត ធី ជាប់ចោទពីបទ ជំនួញឥទ្ធិពលសកម្ម តាមបញ្ញត្តិមាត្រា៦០៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ, ៤-ឈ្មោះ លី សាម៉េត ហៅគ្រូមា ត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងបទជំនួញឥទ្ធិពលអកម្ម តាមបញ្ញត្តិមាត្រា២៩ មាត្រា៥៩៥ មាត្រា៥៩៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ។

ជនត្រូវចោទទាំង៤នាក់ មានមេធាវីការពារក្តីតាមផ្លូវច្បាប់រៀងៗខ្លួន ហើយក្នុងនោះ ក៏មានការចូលរួមពីមន្ត្រីជំនាញនៃអង្គភាពប្រឆាំងអំពើពុករលួយ(ACU) ផងដែរ។ សវនាការបានសាកសួរដេញដោលលើជនត្រូវចោទអស់រយៈពេលជាច្រើនម៉ោង ពាក់ព័ន្ធសំណុំរឿងក្នុងការឃុបឃិតគ្នាដោះដូរ (លក់)ទីតាំងពន្ធនាគារខេត្តកំពង់ឆ្នាំងចាស់ទៅទីតាំងថ្មីដែលមានទំហំទឹកប្រាក់ជាង៣លានដុល្លារអាមេរិក រវាងក្រុមហ៊ុន អះស្ការិទ្ធ ជាមួយសាលាខេត្តកំពង់ឆ្នាំង កាលពីអំឡុងឆ្នាំ២០១៨។

តាមការស្តាប់ចម្លើយក្នុងសវនាការ ជនត្រូវទាំង៤នាក់ ពិតជាបានឆ្លើយសារភាពមានភាពស៊ីសង្វាក់ពាក់ព័ន្ធបទល្មើសដូចការចោទប្រកាន់ខាងលើនេះ ប៉ុន្តែដោយពេលវេលាដល់ម៉ោងសម្រាករបស់មន្ត្រីរាជការ តុលាការបានលើកពេលប្រកាសសាលក្រមលើសំណុំរឿងនេះ ទៅថ្ងៃក្រោយដោយមិនកំណត់។
ជនត្រូវចោទទាំង ៤នាក់ ឈ្មោះ ដួង តារា ឈ្មោះ លី សាម៉េត ហៅគ្រូមា និងឈ្មោះ អ៊ុត ធី ត្រូវបាននាំទៅឃុំខ្លួននៅពន្ធនាគារព្រៃស ចំណែកឈ្មោះ មួង ឃីម អនុរក្សបាននាំទៅឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាលវិញ៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


