សន្តិសុខសង្គម
ឃាត់ខ្លួនជនបរទេស ៥នាក់ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងខេត្តស្វាយរៀង
កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលចន្ទ្រា បានចុះបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញខុសច្បាប់មួយកន្លែង យីហោ ផ្ទះសំណាក់ New Saigon3 ស្ថិតនៅភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់បានខ្លួនជនសង្ស័យជនជាតិវៀតណាមចំនួន ០៥នាក់ ក្នុងនោះ មានស្ត្រីម្នាក់ ព្រមទាំងដកហូតវត្ថុតាងជាក់ស្តែង រួមមានដូចជា កុំព្យូទ័រលើតុ ០៨គ្រឿង, Monitor កុំព្យូទ័រ ២៣គ្រឿង, ម៉ាស៊ីនកុំព្យូទ័រ ០៦គ្រឿង, កុំព្យូទ័រយួរដៃ ០១គ្រឿង និងទូរសព្ទដៃ ១៨គ្រឿង។
បច្ចុប្បន្នទីតាំងសង្ស័យខាងលើ ត្រូវបានបិទជាបណ្តោះអាសន្ន។ ចំណែកឯជនសង្ស័យដែលត្រូវបានឃាត់ខ្លួន រួមទាំងវត្ថុតាងដែលបានរឹបអូស សមត្ថកិច្ចបានរៀបចំកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់។
សូមបញ្ជាក់ថា សមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់ឱ្យតឹងរឹងបំផុត ចំពោះមេខ្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


