Connect with us

សន្តិសុខសង្គម

ឃុំមួយចំនួនក្នុងស្រុកសំឡូត ត្រូវបានលិចលង់ដោយជំនន់ទឹកភ្លៀង

បានផុស

នៅ

នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះមានភ្លៀងធ្លាក់យ៉ាងខ្លាំង និងជាប់ៗគ្នា នៅក្នុងតំបន់ក្បាលស្ទឹងសង្កែ ពិសេសគឺនៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង ដែលបានបង្ករទៅជាជំនន់ទឹកភ្លៀង និងបានលិចលំនៅដ្ឋាន ស្រែចម្ការ និងផ្លូវថ្នល់ ក្នុងឃុំមួយចំនួននៃស្រុកសំឡូត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី៣១ ខែសីហាម្សិលមិញនេះ កម្លាំងនគរបាលបានចេញជួយអន្តរាគមន៍លើផ្ទះប្រជាពលរដ្ឋមួយចំនួនដែលត្រូវបានលិចដោយទឹកជំនន់ ក្នុងឃុំចំនួន៣ គឺឃុំសំឡូត ឃុំតាតោក និងឃុំតាសាញ ដែលឃុំទាំង ៣នេះ បានទទួលរងនូវជំនន់ទឹកភ្លៀងយ៉ាងខ្លាំង បណ្ដាលឲ្យលិចផ្លូវថ្នល់ ដំណាំរួមផ្សំ និងលំនៅឋាន ដោយសមត្ថកិច្ចបានចុះជួយប្រមូលយកនូវសម្ភារៈ និងទ្រព្យសម្បត្តិដែលលិចនៅក្នុងទឹកយកទៅដាក់លើទីទួលសុវត្ថិភាពជាបណ្ដោះអាសន្ន។

ជំនន់ទឹកភ្លៀងនេះ បានបង្កឲ្យបាក់ស្ពានមួយកន្លែងនៅត្រង់ចំណុចអូរថ្ម ស្ថិតក្នុងភូមិអូរតាទៀក ឃុំតាតោក រីឯផ្លូវថ្នល់ដែលលិចរាប់រយម៉ែត្រ គឺនៅក្នុងឃុំតាសាញ គឺចាំបាច់តម្រូវឲ្យកម្លាំងសមត្ថកិច្ចចុះជួយអន្តរាគមន៍នៅពេលដែលប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់តំបន់លិចទឹកនេះ ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ណាមួយជាយថាហេតុ។

រហូតមកទល់នឹងព្រឹកថ្ងៃទី១ ខែកញ្ញានេះ ជំនន់ទឹកភ្លៀងមិនទាន់ថមថយនៅឡើយទេ ដូច្នេះសូមប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយដងស្ទឹងសង្កែ ក្នុងខេត្តបាត់ដំបង ត្រូវបង្កើននូវការប្រុងប្រយ័ត្ន ព្រោះទឹកស្ទឹងអាចហក់ឡើងខ្ពស់ប្រសិនបើនៅក្បាលស្ទឹងនៅតែមានភ្លៀងធ្លាក់បន្ត៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម