សន្តិសុខសង្គម
កុមារ ២ នាក់លង់ទឹកស្លាប់ ខណៈជិះទូកទៅមើលស្រែនិងឲ្យចំំណីត្រីជាមួយឪពុក
កុមារ ២ នាក់ បានលង់ទឹកស្លាប់ នៅក្នុងហេតុការណ៍លិចទូកកាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៧ និង ៣០នាទី នៅចំណុចភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
កុមាររងគ្រោះទាំងពីរនាក់ខាងលើជិៈទូកជាមួយនឹងឪពុកទៅមើលស្រែ និងឲ្យចំណីត្រីនៅចំណុចទួលក្រសាំង ភូមិថ្មរាប ពេលជិះទូកដល់កណ្តាលបឹងស្រាប់តែមានខ្យល់បក់មកខ្លាំងទឹករលកបោកបណ្តាលឲ្យលិចទូកតែម្តង។ នេះបើយោងតាមការបំភ្លឺរបស់ឈ្មោះ ទី សោភាង ភេទប្រុស អាយុ ៤៤ឆ្នាំ ត្រូវជាឪពុកបង្កើតសព។

លោក ទី សោភាង បានឱ្យដឹងបន្តថា នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៧ និង៣០នាទី ខ្លួនបាននាំកូនប្រុស ទី១.ឈ្មោះ ឃុន វណ្ណា ,២.ឈ្មោះ ឃុន វ៉ាននី ជិះទូកទៅមើលស្រែ និងអោយចំណីត្រីនៅចំណុចទួលក្រសាំង ភូមិថ្មរាប ពេលជិះទូកដល់កណ្តាលបឹងស្រាប់តែមានខ្យល់បក់មកខ្លាំងទឹករលកបោកបណ្តាលឲ្យលិចទូក។ ដោយសារទឹករលកខ្លាំងពេក រូបលោកជួយកូនមិនឈ្នះ ក៏លិចទៅក្នុងទឹកបាត់។ បន្ទាប់មក រូបលោកក៏ហែលទឹកមកដល់ត្រើយម្ខាង ប្រាប់បងប្អូនប្រជាពលរដ្ឋឱ្យជួយស្វែងរក លុះដល់វេលាម៉ោង២០ និង៣០នាទី ថ្ងៃដដែល អ្នកភូមិជួយស្វែងរកសពទើបរកឃើញកូនប្រុសទាំង២ ប៉ុន្តែបានស្លាប់បាត់ទៅហើយ។
សពជនរងគ្រោះទាំងពីរ ទី១.មានឈ្មោះ ឃុន វណ្ណា ភេទប្រុស អាយុ ១៤ឆ្នាំ ,ទី២.ឈ្មោះ ឃុន វ៉ាន់នី ភេទប្រុស អាយុ ១២ឆ្នាំ អ្នកទាំង២ មានទីលំនៅភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
តាមការឱ្យដឹងពីសមត្ថកិច្ច ក្រោយការពិនិត្យសាកសព កម្លាំងជំនាញ នៃអធិដ្ឋាននគរបាលស្រុកព្រែកប្រសព្វ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកប្រសព្វ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ភូមិ/ឃុំ ចុះដល់ផ្ទះជនរងគ្រោះ ពិនិត្យឃើញថា៖ សពឈ្មោះ ឃុន វណ្ណា និង ឈ្មោះ ឃុន វ៉ាន់នី មានសភាពរឹង ស្លែកស្លាំង មិនមានស្លាកស្នាមអ្វីគួរអោយកត់សម្គាល់ទេ និងពាក់ពន្ធ័បទល្មើសព្រហ្មទណ្ឌឡើយ។ សមត្ថកិច្ច ក៏បានធ្វើកំណត់ហេតុប្រគល់សព ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


