សន្តិសុខសង្គម
នគរបាលរាជធានី បង្ក្រាបជនជាតិចិន៤នាក់ និងខ្មែរម្នាក់ ពាក់ព័ន្ធករណីចាប់បង្ខាំង និងធ្វើទារុណកម្ម
កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានស្រាវជ្រាវ និងបង្ក្រាបឃាត់ខ្លួនក្រុមជនសង្ស័យសរុប៥នាក់ ក្នុងនោះមានជនជាតិចិន៤ និងខ្មែរម្នាក់ ពាក់ព័ន្ធករណីចាប់បង្ខាំង និងធ្វើទារុណកម្មលើជនជាតិកូរ៉េម្នាក់ និងការកាន់កាប់អាវុធខុសច្បាប់។

តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជនសង្ស័យមានឈ្មោះ ZHAO YUNLONG ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិន។ ឈ្មោះ XU TONGHUI ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន។ ឈ្មោះ DO YONGZHI ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិចិន។ ឈ្មោះ ZHENG MING ZIE ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិចិន។ និងឈ្មោះ ភុំ វុទ្ធី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ។ ចំណែកជនរងគ្រោះឈ្មោះ HA CHEONGIL ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិកូរ៉េ ជាជនជាតិកូរ៉េ។
តាមរបាយការណ៍របស់សមត្ថកិច្ច នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង០៨និង៣០នាទីយប់ ជនរងគ្រោះបានជិះរថយន្ត០១គ្រឿង ម៉ាក TOYOTA PRUS ពណ៌ស ផ្លាកលេខ ភ្នំពេញ 2BK-2195 មកចតនៅទីតាំងកើតហេតុ និងបានដើរចូលទៅក្នុងហាងកាហ្វេ TEMPLE ស្ថិតនៅសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រហូតដល់ម៉ោងប្រហែល០៩និង៥០នាទី ជនរងគ្រោះក៏បានដើរចេញពីហាងកាហ្វេ មករថយន្តវិញ ហើយក៏ត្រូវក្រុមជនសង្ស័យចាប់ចូលរថយន្ដ០១គ្រឿង ម៉ាក GAC ពណ៌ខ្មៅ ផ្លាកលេខ 2CI-7687 រួចជិះគេចខ្លួនបាត់ទៅ។
បន្ទាប់ពីកើតហេតុ សន្តិសុខដែលនៅតាំងកើតហេតុ ក៏បានរាយការណ៍មកកម្លាំងសមត្ថកិច្ចចុះទៅដល់ជួយអន្តរាគមន៍ ក៏បានឃើញរថយន្តរបស់ជនសង្ស័យបើកត្រឡប់មកវិញ បម្រុងនឹងយករថយន្តរបស់ជនរងគ្រោះ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់បានម្នាក់ និងបន្តទៅឃាត់ខ្លួនជនសង្ស័យ០៤នាក់បន្តទៀត នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចសណ្ឋាគារ ៨៨៩ ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ចតុមុខ ខណ្ឌដូនពេញ និងបានឆែកឆេរត្រួតពិនិត្យរកឃើញ កាំភ្លើងខ្លី០១ដើម ម៉ាកK54 ,បង់០២ ,គ្រាប់០៩គ្រាប់ ,ដំបងដែក០១ ,វិទ្យុទាក់ទង០៣, ស្រោមកាំភ្លេីងជ័រ០១ ,ថ្នាំញៀនប្រភេទយ៉ាម៉ា ១១២គ្រាប់ ,លិខិតឆ្លងដែន០២ក្បាល និងទុយោសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ជនសង្ស័យរួមទាំងវត្ថុតាង កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការអនុវត្តនិតិវិធី៕
អត្ថបទ៖ សុខុម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


