សន្តិសុខសង្គម
ជំនន់ទឹកភ្លៀងបន្តកើនឡើងលិចឃុំចំនួន៤ក្នុងស្រុកកោះញែក
បើតាមការឲ្យដឹងពីលោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានប្រាប់ កម្ពុជាថ្មី ថា ដោយអាកាសធាតុភ្លៀងធ្លាក់ជាប់ៗគ្នា ចាប់ពីម៉ោង២ទាបភ្លឺថ្ងៃទី២៣ ខែកញ្ញាមក ទឹកបានជោរជន់ឡើងក្លាយជាជំនន់ទឹកភ្លៀងលិចលំនៅឋានពលរដ្ឋជាច្រើនខ្នង ក្នុងនោះមានឃុំចំនួន៤រួមមាន ឃុំណងឃីឡឹក ឃុំស្រែហ៊ុយ ឃុំស្រែសង្គម និងឃុំរយ៉នៃស្រុកកោះញែក បានរងគ្រោះជន់លិចដោយជំនន់ទឹកភ្លៀង។

លោកស្នងការបញ្ជាក់ថា ក្នុងប្រតិបត្តិការជួយអន្តរាគមន៍៍ ស្នងការដ្ឋាននគបានខេត្តបានបញ្ចេញកម្លាំងចំនួន៥០នាក់ រួមទាំងកម្លាំងអធិការស្រុកកោះញែកបន្ថែមទៀត ជាមួយ ទូក រថយន្តកែឆ្នៃ ត្រាក់ទ័រ ជាដើម ដើម្បីជម្លៀសពលរដ្ឋទៅទីទួលមានសុវត្ថុភាព។

បើតាមលោកស្នងការ គិតត្រឹមរសៀលថ្ងៃទី២៣ កញ្ញា ឆ្នាំ២០២៥នេះ ស្ថានភាពទឹកជំនន់មិនទាន់ស្រកថមថយនៅឡើយទេ ពោលគឺមានតែកើនឡើងជាបន្តបន្ទាប់ទៀត នេះបើតាមការពិនិត្យជាក់ស្តែងអំពីកម្រិតទឹកបច្ចុប្បន្ន
យ៉ាងណាមិញ នៅក្នុងហេតុការណ៍ជំនន់ទឹកភ្លៀងលិចលំនៅឋានពលរដ្ឋនោះ អាជ្ញាធរបានអះអាងថា មិនបណ្ដាលឲ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះប៉ះពាល់ដល់អាយុជីវិតនោះទេ គ្រាន់តែប៉ះពាល់ខូចខាតទ្រព្យសម្បត្តិពលរដ្ឋចំនួនតែប៉ុណ្ណោះ។

លោក ឡោ សុខា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅតាមមូលដ្ឋានដែលរងនូវការជន់លិចដោយជំនន់ទឹកភ្លៀងដោយគ្រោះធម្មជាតិ សូមមេត្តាផ្តល់ព័ត៌មានទៅដល់អាជ្ញាធរមូលដ្ឋានមានសមត្ថកិច្ច ដូចជាប៉ុស្តិ៍រដ្ឋបាលអធិការចំណុះឲ្យស្នងការខេត្ត និងមន្រ្តីជំនាញពាក់ព័ន្ធទៀត ដើម្បីបញ្ជូនកម្លាំងទៅដល់មូលដ្ឋានប្រជាពលរដ្ឋដើម្បីសង្គ្រោះជម្លៀស
ទៅទីទួលមានសុវត្ថិភាពឲ្យទាន់ពេលវេលាផងដែរ៕
អត្ថបទ៖ រៀម សុខហេង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


