កីឡា
សិស្សនិស្សិតទទួលបានបទពិសោធល្អៗពីការប្រកួត CamEd Men’s Futsal
ការប្រកួតពានរង្វាន់ CamEd Men’s Futsal Tournament 2025 ចាប់ផ្ដើមដំណើរការប្រកួតហើយនៅរសៀលថ្ងៃទី១២ តុលា ២០២៥ ដែលមានក្រុមចូលរួមសរុប ២០ក្រុម ខណៈតំណាងវិទ្យាស្ថានរំពឹងសិស្សនិស្សិតដែលបានចូលរួមនេះនឹងទទួលបានបទពិសោធល្អៗ។

ទិដ្ឋភាពបើកការប្រកួត
លោក ខេស៊ី បាណេត បានឲ្យដឹងថា ការប្រកួតបាល់ទាត់ CamEd Men’s Futsal Tournament ជាប្រភេទកីឡាមួយក្នុងចំណោមកីឡាជាច្រើនទៀតដែលវិទ្យាស្ថានបានបញ្ជូលក្នុងកម្មវិធីសិក្សារបស់សិស្សនិស្សិតជាង ១០ឆ្នាំមកហើយ។

ទិដ្ឋភាពបើកការប្រកួត
ការរៀបចំឲ្យមានជាការប្រកួតនេះឡើងគោលបំណងធំនោះគឺចង់ឲ្យសិស្សនិស្សិតទទួលបានបទពិសោធថ្មីៗពីការប្រកួតដែលជួបនូវការលំបាក មានការប្រកួតប្រជែង និងចេះសាមគ្គី រួមគ្នារកដំណោះស្រាយដើម្បីឈានទៅដណ្ដើមជ័យជម្នះ។ បន្ថែមពីនេះនឹងជួយឲ្យពួកគេមានមិត្តភក្តិថ្មីៗបន្ថែមទៀតផង និងពង្រឹងសុខភាពនិស្សិតផងដែរ។

ទិដ្ឋភាពបើកការប្រកួត
បញ្ជាក់ដែរថា ពានរង្វាន់បាល់ទាត់ CamEd Men’s Futsal Tournament 2025 លើកទី១០ មានក្រុមចូលរួមប្រកួតប្រជែងសរុប ១០ក្រុមត្រូវជា ២០០កីឡាករ។ ការប្រកួតនេះចាប់ផ្ដើមពីថ្ងៃទី១២ ខែតុលា ដល់ ១៦ ខែវិច្ឆិកា ឆ្នាំ២០២៥៕

ទិដ្ឋភាពបើកការប្រកួត
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកោះរ៉ុងកាន់តែអភិវឌ្ឍ អនាគតជាគោលដៅសម្រាកលំហែកាយអ្នកជំនួញបច្ចេកវិទ្យាធំៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoប្រមុខការពារជាតិថៃ៖ កម្ពុជាត្រូវបំពេញ២លក្ខខណ្ឌដើម្បីដោះលែងទាហានខ្មែរ និង៤លក្ខខណ្ឌសម្រាប់ការបើកព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoថៃបញ្ជាក់ថា ការដោះលែងទាហានខ្មែរ១៨នាក់ថ្ងៃទី១២វិច្ឆិកា មិនមែនមកពីសម្ពាធអាមេរិកទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវក្នុងក្រុងបាត់ដំបងខូចពិបាកធ្វើដំណើរ នឹងសម្រុកស្ថាបនាឡើងវិញក្រោយផុតរដូវភ្លៀង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា-ថៃ គ្រោងដកយុទ្ធោបករណ៍ចេញពីព្រំដែនម្ដងទៀតនៅថ្ងៃទី០៨ ខែវិច្ឆិកា ខណៈថៃធ្លាប់ព្រមានប្រើកម្លាំងយោធាដណ្ដើមយកប្រាសាទតាក្របី
-
ព័ត៌មានជាតិ១ ថ្ងៃ agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម


