កីឡា
ខ្សែប្រយុទ្ធ Cristian Roque កំពុងឡើងជើងវិញ ចំពេលពាន AFC Challenge League មកដល់
ខ្សែបម្រើប្រយុទ្ធកណ្តាល Cristian Roque បានបង្ហាញសមត្ថភាពលេចធ្លោគួរឲ្យចាប់អារម្មណ៍ក្នុងការប្រកួតដែល ព្រះខ័នរាជស្វាយរៀង បានយកឈ្នះ កងយោធពលខេមរភូមិន្ទ ដោយលទ្ធផល ៦-១ ក្នុងសប្តាហ៍ទី៨ នៃលីគបាល់ទាត់កំពូលកម្ពុជា កាលពីថ្ងៃអាទិត្យ ទី១៩ ខែតុលា ឆ្នាំ ២០២៥ នៅស្តាតចាស់។

កីឡាករ Cristian បានរបួសកាលពីចុងរដូវកាលមុនរហូតត្រូវបានយកទៅពិនិត្យព្យាបាលនៅក្រៅប្រទេសមុនការប្រកួតវគ្គផ្តាច់ព្រ័ត្រ AFC Challenge League ជាមួយក្រុម Arkadag។ របួសនោះនៅតែមិនទាន់ជាសះស្បើយ សូម្បីតែការចេញទៅប្រកួតហ្វឹកហាត់នៅប្រទេសម៉ាឡេស៊ី កាលដើមរដូវកាលថ្មីនេះ ក៏រូបគេមិនបានបង្ហាញខ្លួនលើទីលានដែរ។

រដូវកាលថ្មីចូលមកដល់ គ្រូបង្វឹកបានដាក់ឲ្យកីឡាករសញ្ជាតិប្រេស៊ីលចូលលេងនៅវគ្គទី២ មុនពេលមានឈ្មោះលេងជម្រើស១១នាក់ដំបូង។ សម្រាប់ការប្រកួតលីគបាល់ទាត់កំពូលកម្ពុជា ៥ ប្រកួតដំបូង រូបគេមិនអាចរកបានគ្រាប់បាល់ ឬបញ្ជូនបាល់ឲ្យមិត្តរួមក្រុមណាមួយសោះ។ ឈានចូលការប្រកួតទី៦ ទើបរូបគេ ស៊ុតបាន ១ គ្រាប់ និងបញ្ជូនបាល់ឲ្យ Kwame Peprah ស៊ុតចូល ១ គ្រាប់ ប៉ុន្តែជាពេលដែល ព្រះខ័នរាជស្វាយរៀង បានចាញ់ ភ្នំពេញក្រោន ដោយលទ្ធផល ២-៣។

ឈានចូលសប្តាហ៍ទី៨ ដែលជាការប្រកួតទី៧ របស់ ព្រះខ័នរាជស្វាយរៀង Cristian Roque បានបង្ហាញសមត្ថភាពកាន់តែល្អដោយរកបាន ២ គ្រាប់ និងក្លាយជាកីឡាករល្អប្រចាំការប្រកួតក្នុងជ័យជម្នះ ៦-១ លើម្ចាស់ កងយោធពលខេមរភូមិន្ទ។

ចំណែកការប្រកួតក្នុងពាន ASEAN Club Championship វិញ រូបគេបានស្ថិតនៅកៅអីបម្រុង ជាពេល ព្រះខ័នរាជស្វាយរៀង បានឈ្នះក្រុម Shan United ដោយលទ្ធផល ៣-០ នៅទឹកដីមីយ៉ាន់ម៉ា និងការប្រកួតទី២ នៅទឹកដីវៀតណាម Cristian ជាប់ជម្រើស ១១នាក់ដំបូង។

ពេលនេះ កីឡាករប្រេស៊ីលដែលប្រកបអាជីពបាល់ទាត់នៅកម្ពុជាឈានដល់ឆ្នាំទី ៥ កំពុងឡើងវិញ ទាំងកម្លាំងស្មារតី និងកាយសម្បទា សម្រាប់ការប្រកួតពានរង្វាន់អន្តរជាតិ ដើម្បីចាប់ដៃគ្នាជាមួយខ្សែប្រយុទ្ធបរទេសជួរមុខកំពុងល្អ Patrick និង Kwame ។ ដូច្នេះពួកគេទាំង ៣ នឹងក្លាយជាកម្លាំងជួរមុខដ៏សំខាន់សម្រាប់ការប្រកួតសន្សំពិន្ទុក្នុងពូល D នៃពានរង្វាន់ AFC Challenge League។

សូមបញ្ជាក់ថា ព្រះខ័នរាជស្វាយរៀង ប្រកួតជាមួយក្រុមម៉ុងហ្គោលី SP Falcons នៅថ្ងៃអាទិត្យ ទី២៦ ខែតុលា វេលាម៉ោង ៤រសៀល ហើយការប្រកួតទី ២ ជាមួយក្រុមឡាវ Ezra FC ម៉ោង៧យប់ថ្ងៃទី២៩ ខែតុលា និងចុងក្រោយជាមួយហ្វីលីពីន Manila Digger ម៉ោង៧យប់នៅថ្ងៃទី១ ខែវិច្ឆិកា៕

អត្ថបទ៖ វីរបុត្រ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


