Connect with us

កីឡា

ក្រោយ​ស្មើពិន្ទុ​ ពុក​ អាប៉ូយ​ សរសើរ​ រិទ្ធី គីងកុង​ ល្អ​​ដូច​គេ​ល្បី​មែន

បានផុស

នៅ

បន្ទាប់​ពី​ប្រកួត​គ្នា​រួច​មក​ និង​បាន​ត្រឹម​ស្មើ​ពិន្ទុ​កាល​ពី​ថ្ងៃ​ទី៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៥​ នៅ​សង្វៀន​ទទក​ កីឡាករ​ ពុក​ អាប៉ូយ​ សរសើរ​កីឡាករ​ រិទ្ធី គីងកុង​ គឺ​ពិត​ជា​មាន​ក្បាច់​ស្នៀត​ល្អ​ដូច​ហ្នឹង​កេរ្តិ៍ឈ្មោះ​ល្បី​មែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គីងកុង​ និង​ ពុក អាប៉ូយ

ថ្លែង​ក្រោយ​បញ្ចប់​ការ​ប្រកួត​កីឡាករ​ថ្នាល​ ពុក​ អាប៉ូយ​ បាន​លើក​ឡើង​ថា​ រិទ្ធី គីងកុង​ គឺ​ពិត​ជា​ល្អ​ដូច​កេរ្តិ៍ឈ្មោះ​ល្បី​មែន​ ពោល​ទាំង​កណ្ដាប់​ដៃ​ កែង ​ប្រើ​បាន​ល្អ​ និង​វាយ​ចេញ​បាន​រហូត។​ រូប​គេ​ស្ដាយ​បាន​ត្រឹម​ស្មើ​ពិន្ទុ​គ្នា​ក្នុង​ជំនួប​កាល​ពី​ថ្ងៃ​ទី៩​ ខែ​វិច្ឆិកា​ ២០២៥។​

សិស្ស​គុន​មក​ពី​ក្លឹប​ពុកឬស្សីគុនខ្មែរ​ខាង​លើ​បន្ថែមទៀត​ថា​ លទ្ធផល​ស្មើ​ប៉ុណ្ណេះ​គឺ​មិន​គ្រប់គ្រាន់​សម្រាប់​ខ្លួន​នោះ​ឡើយ​ ពោល​បន្ទាប់​ពី​បញ្ចប់​ភារកិច្ច​ដណ្ដើម​ខ្សែក្រវាត់​ថ្ងៃ​ទី២១​ វិច្ឆិកា​ ខាង​មុខ​រួច​មក​នឹង​សុំ​គ្រូ​ប្រកួត​ម្ដង​ទៀត​ជា​កីឡាករ​ រិទ្ធី​ គីងកុង​ ឲ្យ​ដឹង​លទ្ធផល​ចាញ់​-ឈ្នះ​គ្នា។​

ពុក អាប៉ូយ​ ពេល​ស្មើជា​មួយ​ គីងកុង

បញ្ជាក់​ដែរ​ថា​ ជំនួប​មិត្តភាព​កីឡាករ​ថ្នាល​ រិទ្ធី​ គីងកុង​ និង​ ពុក​ អាប៉ូយ​ កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ​នៅ​សង្វៀន​ទទក​ គឺ​បាន​ត្រឹម​ស្មើ​ពិន្ទុ​គ្នា​ប៉ុណ្ណោះ។​ ការ​ប្រកួត​រវាង​អ្នក​ទាំង​ពីរ​នេះ​គឺ​ពិត​ជា​ល្អ​មើល​ និង​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​បណ្ដា​អ្នក​តាមដាន​គុន​ខ្មែរ។​ ចាំ​មើល​ជំនួប​លើក​ទី២​ រវាង​ រិទ្ធី​ គីងកុង​ និង​ ពុក​ អាប៉ូយ​ កើក​ឡើង​នៅ​ថ្ងៃ​ណា៕​

អត្ថបទដោយ​៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម