កីឡា
ព្រះខ័នរាជស្វាយរៀង បន្តឈរកំពូលតារាងក្នុងលីគ កម្ពុជា ដោយវ៉ាក្រុមលេខពីរ ៥ ពិន្ទុ
ក្រុមបាល់ទាត់ ព្រះខ័នរាជស្វាយរៀង បន្តឈរនៅលើកំពូលតារាងនៃលីគកំពូល កម្ពុជា (Cambodian Premier League) បន្ទាប់ពីបញ្ចប់ការប្រកួតទល់នឹងក្រុម ណាហ្គាវើលដ៍ កាលពីថ្ងៃ អាទិត្យ ទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២៥ ម្សិលមិញ។

ក្រុម ព្រះខ័នរាជស្វាយរៀង បានយកឈ្នះលើក្រុម ណាហ្គាវើលដ៍ ដល់កីឡដ្ឋាន កំពង់ស្ពឺ ក្នុងលទ្ធផល ២-១ ដែលជាការប្រកួតសប្តាហ៍ទី ១២ នៃលីគកំពូល កម្ពុជា។ ក្រុមម្ចាស់ផ្ទះ ណាហ្គាវើលដ៍ ជាអ្នករកគ្រាប់បាល់នាំមុខមុន ដែលស៊ុតបញ្ចូលទីដោយកីឡាករ Lucas Venuto នៅនាទីទី ២៣។ លុះឈានចូលនាទី ៤៤ ព្រះខ័នរាជស្វាយរៀង បានរកគ្រាប់បាល់តាមស្មើមកវិញ ដែលស៊ុតបញ្ចូលទីដោយកីឡាករ Yudai Ogawa មុនពេល Kwame Peprah ស៊ុតមួយគ្រាប់ទៀត ដែលជាគ្រាប់ជ័យជម្នះនៅនាទីទី ៥៦។

ក្រោយជ័យជម្នះនេះ បានធ្វើឱ្យ ព្រះខ័នរាជស្វាយរៀង បន្តឈរនៅកំពូលតារាងក្នុងលីគកំពូលកម្ពុជា ដោយឆ្លងកាត់ ១០ ប្រកួត ស្មើនឹងចប់ជុំទី១ ពួកគេបានឈ្នះ ៩ និងចាញ់ ១ មាន ២៧ ពិន្ទុ។ ខណៈ អង្គរថាយហ្គើរ ឈរនៅលេខ ២ មាន ២២ ពិន្ទុ និង ភ្នំពេញក្រោន ឈរនៅលេខ ៣ មាន ២១ ពិន្ទុ ប៉ុន្តែពួកគេនៅសល់ ១ ប្រកួតទៀតក្នុងដៃ។

ការប្រកួតជុំទី ១ មិនទាន់ចប់ជាស្ថាពរនោះទេ ដោយសារ ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន មិនទាន់បានបញ្ចប់ការប្រកួតសប្តាហ៍ទី ១០ របស់ពួកគេនៅឡើយ ដោយជំនួបសប្តាហ៍ទី ១០ រវាង ព្រខ័នរាជស្វាយរៀង ទល់ អឹមអូអាយ កំពង់ដេវ៉ា និង ភ្នំពេញក្រោន ទល់ អង្គរថាយហ្គើរ ត្រូវលើកទៅធ្វើនៅថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០២៥។

គួរឱ្យដឹងថា ការប្រកួតលីគកំពូល កម្ពុជា នឹងសម្រាករយៈពេល ២ សប្តាហ៍នេះ ដោយសារទុកពេលឱ្យកីឡាករដែលជាប់ជម្រើសជាតិ កម្ពុជា អាយុក្រោម ២២ ឆ្នាំ ត្រៀមខ្លួនសម្រាប់ការប្រកួតព្រឹត្តិការណ៍កីឡាករ ស៊ីហ្គេម លើកទី ៣៣ ដែលធ្វើនៅ ថៃ ក្នុងខែ ធ្នូ ខាងមុខនេះ៕
អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


