កីឡា
ជាប់ចិត្តព្រឹត្តិការណ៍រត់តំបន់ប្រាសាទ បុរសជនជាតិបារាំងប្តេជ្ញាមកទៀតឆ្នាំក្រោយ
លោក Mathias Hau ជាជនជាតិបារាំងអាយុ ២៤ឆ្នាំ បានប្តេជ្ញាវិលត្រឡប់មកកម្ពុជាទៀត បន្ទាប់ពីបានចូលរួមរត់ក្នុងព្រឹត្តិការណ៍កីឡាម៉ារ៉ាតុងអន្តរជាតិអង្គរ លើកទី៣០ កាលពីព្រឹកថ្ងៃអាទិត្យ ទី៧ ខែធ្នូ ឆ្នាំ ២០២៥ នៅប្រាសាទអង្គរវត្ត។

លោក Mathias បានប្រាប់ថា ខ្លួនកំពុងធ្វើការនៅប្រទេសវៀតណាម ហើយបានមកប្រទេសកម្ពុជាជាលើកដំបូងដើម្បីដើរកម្សាន្តផង និងចូលរួមរត់ក្នុងព្រឹត្តិការណ៍កីឡាម៉ារ៉ាតុងផង។ ព្រឹត្តិការណ៍កីឡារត់បែបទេសចរណ៍នេះពិតជាអស្ចារ្យដែលរៀបចំនៅតំបន់ប្រាសាទបុរាណ និងមានមនុស្សចូលរួមយ៉ាងច្រើនកុះករ។
បុរសវ័យ២៤ឆ្នាំ បាននិយាយថា ៖«ព្រឹត្តិការណ៍នេះពិតជាអស្ចារ្យសម្រាប់ខ្ញុំដែលមកកម្ពុជាជាលើកដំបូង។ នៅទីនេះពិតជាអស្ចារ្យ។ ខ្ញុំមិនធ្លាប់ទៅទីក្រុងភ្នំពេញទេ ប៉ុន្តែខេត្តសៀមរាប ពិតជាល្អខ្លាំង។ យើងបានធ្វើអ្វីជាច្រើន។ ព្រឹត្តិការណ៍ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិជាមួយប្រាសាទអង្គរវត្តដ៏ស្រស់ស្អាត»។

ការរត់តាមដងផ្លូវអមដោយព្រៃប្រឹក្សាសងខាងផ្លូវដ៏ស្រស់ស្អាត នៅក្នុងតំបន់ប្រាសាទបុរាណ ដោយមានមនុស្សចូលរួមយ៉ាងច្រើនកុះករ បានទាក់ទាញបុរសជាតិបារាំងឲ្យស្រឡាញ់ជាប់ចិត្ត និងប្តេជ្ញាមកចូលរួមទៀតនៅឆ្នាំក្រោយ។
លោក Mathias បាននិយាយថា ៖«ខ្ញុំរស់នៅវៀតណាម អីចឹងច្បាស់ណាស់ ខ្ញុំនឹងមកទីនេះទៀត ពីព្រោះនេះជាប្រទេសដ៏ស្រស់ស្ងាត ហើយប្រជាជនរួសរាយរាក់ទាក់។ ខ្ញុំមានគ្នាមួយក្រុមជាជនជាតិបារាំង ហើយយើងមិនសូវបានរត់ច្រើនទេ អីចឹងពិបាកខ្លាំង តែបើមើលពីទិដ្ឋភាព និងអ្នកចូលរួមពិតជាសប្បាយរីករាយ»។

លោកបានសង្កត់ធ្ងន់ថា ៖«ឆ្នាំក្រោយ ខ្ញុំនឹងរត់ចម្ងាយ ៤២គីឡូម៉ែត្រនៅប្រាសាទអង្គរវត្តទៀត។ កម្ពុជាគឺជាប្រទេសមានសុវត្ថិភាព។ យើងឃើញហើយថា ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងមានអ្នកចូលរួមរាប់ពាន់ ហើយមានសុវត្ថិភាព។ ខ្ញុំដឹងថា មានបញ្ហានៅព្រំដែន ហើយសង្ឃឹម អ្វីៗនឹងល្អប្រសើរឡើងវិញឆាប់ៗ»។
ព្រឹត្តិការណ៍កីឡាទេសចរណ៍«ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរ» លើកទី៣០ បានបំបែកកំណត់ត្រា២៩ឆ្នាំរបស់ខ្លួនដែលមានអ្នកចូលរួមច្រើនបំផុតរហូតដល់ជាង ១៦០០០នាក់ មកពី ៨៦ ប្រទេសទូទាំងពិភពលោក ក្នុងនោះជនជាតិខ្មែរជាង ១៣០០០នាក់ និងជនជាតិបរទេសជាង ៣០០០នាក់។

លោក សែម ផល្លា នាយកម៉ារ៉ាតុងកម្ពុជា បានឲ្យដឹងថា កំណត់ត្រាអ្នកចូលរួមច្រើនបំផុតនេះគឺជាអ្វីដែលអ្នករៀបចំចង់បាន ប៉ុន្តែព្រឹត្តិការណ៍នេះបានបិទការចុះឈ្មោះចូលរួមមុន ១ ខែដោយសារខ្វះសម្ភារមានដូចជា មេដាយ និងស្លាកលេខជាដើម។ ប្រសិនបើបន្តបើកចុះឈ្មោះ អ្នកចូលរួមអាចចន្លោះពី១៨០០០ ដល់ ២០០០០នាក់៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


