កីឡា
គ្រូកីឡាជើងចាស់លោក ម៉េត សម្បត្តិ ឆ្អែតហើយរឿងសង្គ្រាមមានតែការបែកបាក់ពា្រត់ប្រាស់ប៉ុណ្ណោះ
គ្រូកីឡាជើងចាស់ និងជាឪពុករបស់កីឡាករជម្រើសជាតិ ម៉េត សុភត្រា ថាលោកឆ្អែកនិងរឿងសង្គ្រាមហើយមានតែការបែកបាក់ព្រាត់ប្រាស់ប៉ុណ្ណោះ និងអំពាវនាវដល់អន្តរជាតិជួយកម្ពុជាពីការឈ្លានពាននេះផង។

លោក ម៉េត សម្បត្តិ
លោក ម៉េត សម្បត្តិ ជាអតីតគ្រូកីឡាជើងចាស់បានលើកឡើងថា លោកឆ្អែកហើយរឿងសង្គ្រាមតាំងពីជំនាន់ ១៩៧០មកគឺមានតែការរត់គេចពីគ្រាប់ រត់គេចពីការបាញ់គ្នា។ ក្រុមគ្រួសារបែកបាក់ព្រាត់ប្រាស់ និងគ្មានការអភិវឌ្ឍន៍ប្រទេសជាតិនោះឡើយ។
ប្រធានការិយាល័យបណ្ដុះបណ្ដាល នៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡារូបនេះ អំពាវនាវដល់សហគមន៍អន្តរជាតិឲ្យជួយប្រទេសកម្ពុជាដែលជាប្រទេសតូច និងកំពុងជួបការឈ្លានពាននេះឲ្យឆាប់បានសុខសន្តិភាពឡើងវិញ។ កម្ពុជាជាប្រទេសតូចមិនអាចបំពានទៅលើប្រទេសដទៃនោះទេមានតែការឈ្លានពានមកលើកម្ពុជាប៉ុណ្ណោះទើបកម្ពុជាតបតវិញ។ ប្រសិនបើប្រទេសមួយមានសង្គ្រាម ឬជម្លោះហើយនោះក្នុងតំបន់អាស៊ានក៏មិនមានសន្តិភាពដូចគ្នា។

ស្ពានរបស់ខ្មែរដែលសៀមទម្លាក់គ្រាប់ដាក់
បញ្ជាក់ដែរថា ត្រឹមរយៈពេលប្រហែលកន្លះឆ្នាំប៉ុណ្ណោះប្រទេសសៀមបានធ្វើការឈ្លានពានដោយប្រដាល់អាវុធយ៉ាងខ្លាំងក្លាមកលើប្រទេសកម្ពុជា។ ការឈ្លានពានរបស់សៀមនៅលើកទី២ អំឡុងថ្ងៃទី៧ ខែធ្នូ ២០២៥ មកដល់ពេលនេះមានសភាពខ្លាំងទៅៗមកលើកម្ពុជាធ្វើឲ្យមានកងទ័ពពលីមួយចំនួន និងមានជនភៀសសឹករាប់ម៉ឺននាក់នៅពេលនេះ៕

លោក ម៉េត សម្បត្តិ និងក្រុមគ្រួសារ
អត្ថបទដោយ៖ នួន ស៊ីណា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


