Connect with us

កីឡា

ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយរៀង បរិច្ចាគ ១,០១៩.៤០​ដុល្លារ ពី​ការ​ប្រកួត​ជា​មួយ កំពង់ដេវ៉ា ជួយ​ជន​ភៀស​សឹក

បានផុស

នៅ

ក្លិប​បាល់ទាត់ ព្រះ​ខ័ន​រាជ​ស្វាយ​រៀង បាន​បរិច្ចាគ​ថវិកា​ចំនួន ១,០១៩.៤០ ដុល្លារអាមេរិក​ដល់​ជន​ដែល​ទទួល​រង​ផល​ប៉ះ​ពាល់​ពី​សង្គ្រាម​ឈ្លាន​ពាន​របស់​ថៃ​លើ​កម្ពុជា តាម​រយៈមូល​និធិ CPL Cares របស់​ក្រុម​ហ៊ុន ខេមបូឌានព្រីមៀរលីគ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថវិកា​ដែល​បរិច្ចាគ​នេះ គឺ ក្លិប​ទទួល​បាន​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនាការ​ប្រកួត​រវាង ព្រះ​ខ័ន​រាជ​ស្វាយរៀង និង​អឹមអូអាយ កំពង់ដេវ៉ា កាល​ពី​ថ្ងៃ​អាទិត្យ ទី​១៤ ខែ​ធ្នូ ឆ្នាំ ២០២៥ នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ។

ថវិកា​ដែល​ទទួល​បាន​ពី​ការ​លក់​សំបុត្រ​ដែល​ត្រូវ​​បង្វែ​ទៅ​ជា​ជំនួយ​ជន​ភៀស​សឹក​នេះ​មិន​មែន​មាន​តែ​ក្លិប​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយរៀង​តែ​មួយ​នោះ​ទេ។ ការ​ប្រកួត​ផ្សេង​ទៀត​ដូច​ជា ភ្នំពេញ​ក្រោន​ជា​មួយ​អង្គរថាយហ្គឺរ​ក៏​​ផ្តល់​ទៅ​ជួយ​ជន​រង​ផល​ប៉ះ​ពាល់​ដោយសារ​សង្គ្រាម​នៅ​ព្រំ​ដែន​ដែរ។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​មាន​ក្លិប​បាល់ទាត់​ជា​ច្រើន​ទៀត​បាន​កំពុង​ធ្វើ​សកម្មភាព​សប្បុរស​ធម៌​ដដើម្បី​ស្វែង​រក​ថវិកា សម្ភារ​ប្រើ​ប្រាស់ និង​គ្រឿង​បរិភោគ​ផ្សេង​ៗ​ដើម្បី​ជួយ​ដល់​ជន​​រាប់​សែន​នាក់​ដែល​កំពុង​រង​ផល​ប៉ះ​ពាល់​ដោយ​សង្គ្រាម​ឈ្លាន​ពាន​ដ៏​ធ្ងន់​ធ្ងរ​មក​លើ​កម្ពុជា​ពី​សៀម៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម