Connect with us

កីឡា

CPL សម្រេច​ឲ្យ កំពង់ដេវ៉ា ចាញ់ ព្រះ​ខ័ន​រាជ​ស្វាយរៀង ០-៣ ពីកំហុស​កីឡាករ​បរទេស​លើសលើ​ទី​លាន

បានផុស

នៅ

ក្រុម​ហ៊ុន​ខេមបូឌានព្រីមៀរលីគ (CPL) បាន​សម្រេច​ជា​ផ្លូវ​ការ​ឲ្យ​​ក្រុម ព្រះ​ខ័ន​រាជ​ស្វាយរៀង ​ទទួល​បាន​ជ័យជម្នះ​ដោយ​លទ្ធផល ៣-០ លើ​ក្រុម អឹមអូអាយ កំពង់ដេវ៉ា ​ពាក់​ព័ន្ធ​ការ​ដាក់​កីឡាករ​បរទេស​លើស​ចំនួន​កំណត់​នៅ​លើ​ទី​លាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​សប្តាហ៍​ទី​១២ កាល​ពី​ថ្ងៃ​ទី១៤ ខែ​ធ្នូ ឆ្នាំ ២០២៥ នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ ព្រះ​ខ័ន​រាជ​ស្វាយរៀង និង អឹមអូអាយ កំពង់ដេវ៉ា បាន​បញ្ចប់​ដោយ​លទ្ធផល​ស្មើ​គ្នា ២-២។ ទោះ​ជា​យ៉ាង​ណា ការ​ប្រកួត​នោះ ក្រុម​ការងារ​គ្រូ​បង្វឹក អឹមអូអាយ កំពង់ដេវ៉ា បាន​ដាក់​កីឡាករ​បរទេស​លើស​ចំនួន​​កំណត់​ដែល​​ខុស​ពី​ច្បាប់​បាន​​ចែង​តាម​ប្រការ ៣៩ នៃក្រមវិន័យ និងសីលធម៌ របស់​សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងប្រការ ១៤.៣ និងប្រការ ១៦.៣.៣ នៃបទបញ្ជាការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៥/២៦ ស្តីពីការ ដាក់កីឡាករបរទេស​នៅ​លើ​ទី​លាន។

នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ ២០២៥ CPL បានចេញ​​សេចក្តីសម្រេច​ជា​ផ្លូវ​ការ​ដោយ​ ពិន័យក្លិបបាល់ទាត់ អឹម អូ អាយ កំពង់ដេវ៉ា អេហ្វស៊ី ឱ្យចាញ់ការប្រកួតដោយកំណត់ លទ្ធផល ៣:០ ទល់នឹងក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង។

ដូច្នេះ​ព្រះ​ខ័ន​រាជ​ស្វាយរៀង ទទួល​បាន ៣ ពិន្ទុ​បន្ថែម​ដោយ​មាន​ ៣០ពិន្ទុ កំពុង​ឈរ​លេខ​​១​ក្នុង​តារាង បន្ទាប់​ពី​ឈ្នះ​១០ ប្រកួត និង​ចាញ់​១​ប្រកួត។ ដោយ​ឡែក​ក្រុម អឹមអូអាយ កំពង់ដេវ៉ា មាន ១១ពិន្ទុ ឈរ​លេខ​៨ ពី​ការ​ឈ្នះ ៣ ស្មើ១ និង​ចាញ់ ៧៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម