កីឡា
មិនធម្មតា! គិតត្រឹមវ័យ ២៧ ឆ្នាំ Mbappe បានសាងស្ថិតិល្អជាងនិមិត្តរូប Ronaldo ដាច់
ខ្សែប្រយុទ្ធរបស់ Real Madrid កីឡាករ Kylian Mbappe បានសាងស្ថិតិផ្ទាល់ខ្លួនល្អជាងនិមិត្តរូបរបស់គេកីឡាករ Cristiano Ronaldo ដាច់តែម្តង ដោយធៀបក្នុងវ័យ ២៧ ឆ្នាំដូចគ្នា។

កីឡាករ Mbappe បានឈានចូលវ័យ ២៧ ឆ្នាំ កាលពីថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២៥ ខណៈអាជីពរបស់គេកំពុងស្ថិតនៅក្នុងដំណើរដ៏ជោគជ័យជាមួយក្រុមអធិរាជស Real Madrid។ កីឡាករ បារាំង ម្ចាស់ពាន World Cup 2018 ត្រូវបានគេចាត់ទុកជាអ្នកស្នងតំណែងវីរបុរស Ronaldo នៅទឹកដី Bernabeu ដ៏ពិតប្រាកដ បន្ទាប់ពីរូបគេបានតាមស្មើកំណត់ត្រាជាច្រើន ហើយមិនត្រឹមតែប៉ុណ្ណោះ ថែមទាំងមានស្ថិតិផ្ទាល់ខ្លួនល្អជាងនិមិត្តរូបរបស់គេទៀតផង ដោយគិតត្រឹមវ័យ ២៧ ឆ្នាំ។

គិតត្រឹមវ័យ ២៧ ឆ្នាំ Mbappe រកគ្រាប់បាល់បានចំនួន ៤១០ គ្រាប់ ការបញ្ជូន (assists) បានចំនួន ១៧៦ លើក ពីការបង្ហាញខ្លួនសរុបនៅលើទីលានចំនួន ៥៤៤ ប្រកួត។ ចំណែក Ronaldo វិញ រកគ្រាប់បាល់បានចំនួន ២៧២ គ្រាប់ និងការបញ្ជូន (assists) ១០៦ លើក ពីការបង្ហាញខ្លួនសរុបចំនួន ៥៣១ ប្រកួត។

គួរឱ្យដឹងថា Ronaldo ដែលបច្ចុប្បន្នបានឈានចូលវ័យ ៤០ ឆ្នាំ កំពុងប្រកបអាជីពនៅលីគ Saudi Pro League របស់ អារ៉ាប៉ីសាអ៊ូឌីត។ ប្រធានក្រុមរបស់ក្រុមជម្រើសជាតិ ព័រទុយហ្គាល់ រូបនេះ កំពុងឈរជាកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេបំផុតក្នុងពិភពលោក ដោយរកបានគ្រាប់បាល់សរុបបានលើស ៩៥០ គ្រាប់ហើយ៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Planet Football
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


