កីឡា
លោក Conor Nestor ទម្លាយចម្ងល់រាប់ឆ្នាំថា ហេតុអ្វី CPL មិនប្រើអាជ្ញាកណ្តាលនារី
កម្ពុជាមានស្ត្រីជាអាជ្ញាកណ្តាល ១ នាក់ និងជំនួយការ ១ នាក់ ក្នុងចំណោមអាជ្ញាកណ្តាលបុរស-នាទីចំនួន ១១ នាក់ ដែលទទួលស្គាល់ដោយសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ប៉ុន្តែអាជ្ញាកណ្តាលនារីមិនត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាប្រើប្រាស់ក្នុងការប្រកួតផ្លូវការធំៗឡើយ។

នៅលីគបាល់ទាត់កំពូលកម្ពុជា (CPL) មិនមានការប្រើប្រាស់អាជ្ញាកណ្តាល និងជំនួយការនារីឡើយ។ អាជ្ញាកណ្តាលនារីរបស់កម្ពុជាជាទូទៅត្រូវបានឃើញពីការកាត់សេចក្តីក្នុងការប្រកួតកម្មវិធីតូច ការប្រកួតមិត្តភាព ឬកម្មវិធីក្រៅផ្លូវការ។ ទោះបីជាយ៉ាងណា កញ្ញា ផ្លុង ពេជ្រអក្ខរ៉ា ដែលជាអាជ្ញាកណ្តាលនារីដ៏លេចធ្លោទទួលស្គាល់ដោយ FIFA បានចេញទៅកាត់សេចក្តីក្នុងការប្រកួតអន្តរជាតិផ្លូវការជាច្រើននៅក្រៅប្រទេស។
ពាក់ព័ន្ធនឹងការមិនប្រើប្រាស់អាជ្ញាកណ្តាលនារីនៅក្នុងលីគបាល់ទាត់កំពូលកម្ពុជា បានក្លាយជាចម្ងល់រាប់ឆ្នាំរបស់លោក Conor Nestor ដែលជាគ្រូបង្វឹករបស់ក្លិបបឹងកេត។ មិនត្រឹមតែប៉ុណ្ណោះលោកយល់ឃើញថា ការប្រើប្រាស់មន្ត្រីអាជ្ញាកណ្តាលរហូតដល់ ៦ នាក់នៅក្នុងការប្រកួតលីគកំពូលកម្ពុជាហាក់ដូចជាមិនមានប្រសិទ្ធភាពឡើយ។

លោក Conor Nestor បានបង្ហាញទស្សនៈផ្ទាល់ខ្លួនថា ៖«ខ្ញុំមិនយល់សោះ ហេតុអ្វីបាន FFC មិនប្រើអាជ្ញាកណ្តាលនារីទាំងនេះ យ៉ាងហោចណាស់ក៏ឲ្យពួកគាត់ធ្វើជាជំនួយការនៅលើទីលាននៅក្នុងការប្រកួត CPL ដែរ។ សម្រាប់ខ្ញុំ នេះគួរតែមានប្រយោជន៍ជាងមន្ត្រីអាជ្ញាកណ្តាល ៦ នាក់»។
«FFC បានព្យាយាមប្រើមន្ត្រីអាជ្ញាកណ្តាល ៦ នាក់ តែគ្មានប្រសិទ្ធភាពទេ។ ហេតុអ្វីបានជាមិនព្យាយាមប្រើមន្ត្រីអាជ្ញាកណ្តាល ដែលកំពុងអភិវឌ្ឍសមត្ថភាពមួយចំនួនផង ហើយស្ត្រីអាជ្ញាកណ្តាលទាំងនេះត្រូវបានទទួលស្គាល់ដោយ FIFA ដើម្បីក្លាយជាផ្នែកមួយនៃការផ្លាស់ប្តូររបស់ CPL។ នេះជាសំណួរដែលខ្ញុំបានឆ្ងល់ជាច្រើនឆ្នាំមកហើយ»។

សូមបញ្ជាក់ថា ការកាត់សេចក្តីរបស់ក្រុមមន្ត្រីអាជ្ញាកណ្តាលនៃលីគបាល់ទាត់កំពូលកម្ពុជានៅតែមានបញ្ហាចោទ បើទោះបីជាក្រុមការងាររបស់ CPL បានព្យាយាមដាក់ជំនួយការអាជ្ញាកណ្តាលដល់ទៅ ៦ នាក់នៅខ្សែបន្ទាប់ប្រអប់សំណាញ់ដើម្បីជួយដល់អាជ្ញាកណ្តាលនៅលើទីលាន។ ទោះជាយ៉ាងណា គ្រូបង្វឹកបឹងកេតឃើញពីគ្មានប្រសិទ្ធភាព៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


