កីឡា
បទពិសោធលើទីលាន ស្គាល់ច្បាស់សាច់បាល់ដៃគូ យល់ពីក្រុមខ្លួនឯង នេះជាចំណុចខ្លាំងរបស់ សួន ចាន់ណារ៉ូ ដែលមិនអាចប្រកែកបាននៅក្រុមជម្រើសជាតិ
ភាពជោគជ័យ និងការឈ្នះដ៏ភ្ញាក់ផ្អើលលើក្រុមខ្លាំងឥណ្ឌូណេស៊ី កាលពីវគ្គផ្ដាច់ព្រ័ត្រជុំទី១ Sea V Cup ម្សិលមិញនេះគឺបានបង្ហាញពីសមត្ថភាពរីកចម្រើនរបស់ក្រុមបាល់ទះកម្ពុជា ស្របពេលតួសំខាន់បំផុតដឹកនាំការលេង និងជាអ្នកប៉ះសេល្អៗឲ្យក្រុមវាយផ្ដាច់នោះគឺ សួន ចាន់ណារ៉ូ។

កីឡាករ សួន ចាន់ណារ៉ូ
វត្តមានរបស់កីឡាករជើងចាស់ សួន ចាន់ណារ៉ូ គឺពិតជាមានឥទ្ធិពល និងបានកែប្រែក្រុមជម្រើសជាតិបាល់ទះកម្ពុជាឲ្យខ្លាំងឡើងវិញ និងដណ្ដើមយកជ័យជម្នះបានទៀតផង។ ការឈ្នះលើក្រុមខ្លាំងសៀម នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងបន្តឈ្នះឥណ្ឌូណេស៊ី ជាប្រវត្តិសាស្ត្រនេះបានធ្វើឲ្យអ្នកគាំទ្រ និងប្រជាជនកម្ពុជារំភើបស្ទើរស្រក់ទឹកភ្នែកទៅហើយ។

កីឡាករ សួន ចាន់ណារ៉ូ
ជ័យជម្នះនៅ Sea V Cup ក្នុងជើងទី១ នេះជាចំណែកធំមួយរបស់កីឡាករ សួន ចាន់ណារ៉ូ ដែលជាប្រធានក្រុមជើងចាស់របស់ជម្រើសជាតិបាល់ទះកម្ពុជា។ បទពិសោធលើទីលានជាច្រើនឆ្នាំពិសេសលើឆាកអន្តរជាតិកន្លងមកបានធ្វើឲ្យ ណារ៉ូ មានចិត្តស្ងប់ និងនាំកូនក្រុមលេងដោយទំនុកចិត្តមិនច្របូកច្របល់។

កីឡាករ សួន ចាន់ណារ៉ូ
ការស្គាល់ច្បាស់ពីសាច់បាល់របស់ប្រទេសដែលជាដៃគូនិមួយៗដូចជា ឥណ្ឌូណេស៊ី សៀម ហ្វីលីពីន បានធ្វើឲ្យប្រធានក្រុមបាល់ទះជម្រើសជាតិរូបនេះដឹកនាំក្រុម បត់បែន និងកែប្រែទម្រង់លេងរហូតអាចបំបែកកំណត់ត្រាយកឈ្នះមេដាយមេដាយមាស និងពាន Sea V Cup នៅជុំទី១ នេះបាន។

កីឡាករ សួន ចាន់ណារ៉ូ
ភាពជិតស្និត ការដឹងពីសមត្ថភាព និងបច្ចេកទេសរបស់កីឡាករម្នាក់ៗនៅក្នុងក្រុមខ្លួនគឺបានធ្វើឲ្យអ្នកប៉ះសេ សួន ចាន់ណារ៉ូ បោះបាល់ទៅឲ្យដោយមិនស្ទាក់ស្ទើរ និងច្បាស់ៗតែម្ដង។ កីឡាកររូបណាវាយបាល់បែបម៉េច និងលេងទម្រង់បែបណានោះរូបគេបានដឹងច្បាស់ណាស់ និងបូកផ្សំពីភាពឈ្លាសវៃផងនោះទើបធ្វើឲ្យក្រុមជម្រើសជាតិកម្ពុជាធ្វើបានយ៉ាងល្អនៅពានរង្វាន់ខាងលើនេះ។
ចំណុចខ្លាំងទាំងប៉ុន្មានខាងលើនេះហើយជាអ្វីដែលក្រុមបាល់ទះជម្រើសជាតិកម្ពុជាមិនអាចខ្វះបាន និងមានផលលំបាកបំផុតក្នុងការបណ្ដុះធនធានជំនាន់ក្រោយឲ្យមានសមត្ថភាពល្អដូច សួន ចាន់ណារ៉ូ ណាស់អំឡុងពេលបច្ចុប្បន្ន។

កីឡាករ សួន ចាន់ណារ៉ូ
បញ្ជាក់ដែរថា សួន ចាន់ណារ៉ូ ជាកីឡាករបាល់ទះចាស់វស្សាមួយរូបនៅកម្ពុជា។ ណារ៉ូ ជាកីឡាករឆ្នើមមួយរូបដែលមានសមត្ថភាពប៉ះសេបានល្អ និងជាកីឡាករមានកេរ្តិ៍ឈ្មោះល្បីលើវិស័យកីឡាបាល់ទះនេះ។ រូបគេធ្លាប់សាងស្នាដៃជួយក្រុមជម្រើសជាតិឲ្យឈ្នះមេដាយសំរឹទ្ធ ស៊ីហ្គេម លើកទី៣១ នៅឯប្រទេសវៀតណាម និងជួយឲ្យកម្ពុជាឈ្នះមេដាយប្រាក់ នៅស៊ីហ្គេម លើកទី៣២ កម្ពុជាជាម្ចាស់ផ្ទះ។ រូបគេមានស្នាដៃជួយដល់សមាគមបាល់ទះវិសាខាជាច្រើនទៀតផងដែរអំឡុងពេលរួមរស់ជាមួយកន្លងមកនេះ។ បានជួយឲ្យក្រុមបាល់ទះស្នងការខេត្តស្វាយរៀង ឈ្នះពានសម្ដេចក្រឡាហោម និងជួយឲ្យជាប់ចំណាត់ថ្នាក់លេខ៣ តេជោលីគ រដូវកាលទី៣ ឆ្នាំ២០២៦។ បន្ទាប់ពីចូលនិវត្តន៍មួយរយៈពេលធំ និងបានវិលត្រឡប់មកជួយក្រុមជម្រើសជាតិថ្មីៗនេះ សួន ចាន់ណរ៉ូ បានជួយឲ្យបាល់ទះកម្ពុជាបំបែកកំណត់ត្រាយកឈ្នះក្រុមខ្លាំងប្រចាំតំបន់អាស៊ានគឺឥណ្ឌូណេស៊ី នៅវគ្គផ្ដាច់ព្រ័ត្រ Sea V Cup ជុំទី១ ដែលធ្វើនៅឯប្រទេសហ្វីលីពីន។ លើសពីនេះរូបគេបានជាប់ជាកីឡាករប៉ះសេល្អជាងគេប្រចាំព្រឹត្តិការណ៍នេះទៀតផង។ បើរាប់ត្រឹមស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅឯប្រទេសវៀតណាមមកគឺក្រុមបាល់ទះកម្ពុជាមិនដែលឈ្នះឥណ្ឌូណេស៊ីនោះឡើយ៕


ណារ៉ូ និងក្រុមជម្រើសជាតិឈ្នះពាន Sea V Cup ជើងទី១
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៧ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៦ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២៣ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


