កីឡា
លោក អ៊ិន សុភិន ចាត់ទុកពានរង្វាន់ «សេនាតេជោសន្តិភាព» ជាផ្នែកមួយនៃភាពរីកចម្រើនក្នុងវិស័យបាល់ទះ
លោក អ៊ិន សុភិន ដែលជាគ្រូជំនួយរបស់ក្រុមបាល់ទះស្នងការខេត្តពោធិ៍សាត់ ចាត់ទុកថាពានរង្វាន់បាល់ទះ «សេនាតេជោសន្តិភាព ២០២៦» ដែលប្រារព្ធធ្វើឡើងនៅឯខេត្តបាត់ដំបងនេះជាផ្នែកមួយនៃការរីកចម្រើនក្នុងវិស័យកីឡាមួយនេះ។

ទិដ្ឋភាពចាប់ពូលកន្លងទៅ
ថ្លែងក្នុងកិច្ចសម្ភាសលោក អ៊ិន សុភិន បានលើកឡើងថា ក្នុងនាមតំណាងក្រុមស្នងការខេត្តពោធិ៍សាត់គឺមានអាម្មណ៍រីករាយដែលបានដឹកនាំក្រុមមកចូលរួមព្រឹត្តិការណ៍បាល់ទះ សេនាតេជោសន្តិភាព ជាកម្មវិធីប្រកួតប្រជែងធំមួយប្រចាំខេត្តបាត់ដំបង។ លោកមិននឹកស្មានថានៅតាមបណ្ដាភូមិភាគអាចរៀបចំការប្រកួតធំ និងល្អអស្ចារ្យដូចនេះទេ។
លោកបញ្ជាក់ទៀតថា ព្រឹត្តិការណ៍បាល់ទះសេនាតេជោសន្តិភាពនៅបាត់ដំបងនេះជាការអភិវឌ្ឍន៍មួយ និងជាភាពរីកចម្រើនក្នុងវិស័យកីឡាមួយនេះ។ គ្រូជំនួយរូបនេះសង្ឃឹមថានៅឆ្នាំក្រោយៗនឹងមានក្រុមចូលរួមកាន់តែច្រើនជាបន្តបន្ទាប់ទៀត។

លោក អ៊ិន សុភិន និង គាំ ស៊ាងហ៊ីន គ្រូធំ
ងាកមកនិយាយពីការប្រកួតវិញក្រុមបាល់ទះស្នងការខេត្តពោធិ៍សាត់ភាគច្រើនជាយុវជន ប៉ុន្តែបានហ្វឹកហាត់ត្រៀមខ្លួនបានល្អផងដែរ។ ចំពោះក្ដីសង្ឃឹមយ៉ាងណានោះគឺក្រុមចូលរួមមិនថាក្រុមលោក ឬក្រុមដទៃនោះទេតែងតែជឿជាក់ និងសង្ឃឹម។ លោក អ៊ិន សុភិន យល់ឃើញថាក្រុមដែលធំ និងជាឧបសគ្គនោះគឺវត្តមានរបស់ស្នងការរាជធានីភ្នំពេញតែម្ដង។ ក្រុមនេះមានសមត្ថភាពល្អ និងជាម្ចាស់ពានសម្ដេចក្រឡាហោមទៀតផងដូចអ្នកគាំទ្របាល់ទះបានដឹងរួចហើយ។

រូបភាពតំណាង
បញ្ជាក់ដែរថា លោក អ៊ិន សុភិន ជាគ្រូជំនួយក្រុមបាល់ទះស្នងការខេត្តពោធិ៍សាត់ និងបានដឹកនាំក្រុមទៅចូលរួមការប្រកួតពានរង្វាន់បាល់ទះ សេនាតេជោសន្តិភាព ដែលកំពុងធ្វើឡើងនៅឯខេត្តបាត់ដំបង។ ពានបាល់ទះមួយនេះគឺធ្វើឡើងនៅឯខេត្តបាត់ដំបងចាប់ពីថ្ងៃទី២១ ដល់ ២៥ ខែកក្កដា ឆ្នាំ២០២៦ ដោយមានក្រុមចូលរួមសរុប ៩ក្រុម និងត្រូវប្រកួតសន្សពិន្ទុក្នុងពូល៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


